ព័ត៌មាន

កូរ៉េខាងជើងបញ្ជាក់ពីការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍

នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា ប្រទេសនេះបានធ្វើ "ការសាកល្បងដ៏សំខាន់មួយ" ដើម្បីបង្កើតប្រព័ន្ធផ្កាយរណបស៊ើបការណ៍ មួយថ្ងៃបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះមីស៊ីលបាលិស្ទីគលើកទី ២ ក្នុងសប្តាហ៍តែមួយ។
  រូបភាព៖ AFP/TTXVN  

យោងតាម KCNA នាយកដ្ឋានអភិវឌ្ឍន៍លំហអាកាសជាតិ (NADA) និងបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើងបានធ្វើការសាកល្បងនេះ នៅថ្ងៃទី ៥ ខែមីនា ក្រោមផែនការអភិវឌ្ឍផ្កាយរណបស៊ើបការមួយ។

តាមរយៈការសាកល្បង NADA បានកំណត់ភាពជឿជាក់នៃប្រព័ន្ធបញ្ជូននិងទទួលទិន្នន័យពីប្រព័ន្ធផ្កាយរណប ប្រព័ន្ធបញ្ជាគ្រប់គ្រង និងប្រព័ន្ធគ្រប់គ្រងលើដីផ្សេងទៀត។ សេចក្តីប្រកាសមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។

នៅថ្ងៃទី ៥ ខែមីនា កងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលបាលិស្ទីគមួយចូលទៅក្នុងសមុទ្រខាងកើត ដែលជាការសាកល្បងអាវុធលើកទី៩ ចាប់ពីដើម្ឆ្នាំរហូតមកដល់ពេលនេះ។ មីស៊ីលត្រូវបានបង្ហោះចេញពីតំបន់ Sunan ហើយហោះបានរយៈចម្ងាយប្រហែល ២៧០ គីឡូម៉ែត្រ លើងដល់រយៈកម្ពស់ ៥៦០ គីឡូម៉ែត្រ៕


top