ពិធីបុណ្យវប្បធម៌ទន្លេ កឹនធើ (Can Tho) លើកទីមួយឆ្នាំ២០២៥ បានបើកជាផ្លូវការកាលពីយប់ថ្ងៃទី២៧ ខែធ្នូ នៅទីក្រុងកឹនធើ។ ពិធីបុណ្យនេះ ដែលមានប្រធានបទ "កឹនធើ - ពណ៌នៃទន្លេ" នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។
កម្មវិធីពិធីបុណ្យបង្ហាញយ៉ាងរស់រវើកអំពីវប្បធម៌ទន្លេនៃទីក្រុង កឹនធើ តាមរយៈរឿងរ៉ាវអំពីទូក និងជីវភាពរស់នៅប្រចាំថ្ងៃដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយទន្លេ។ (រូបថត៖ Hong Phuong/VOV)
ចំណុចលេចធ្លោនៃពិធីបើក
ក្រៅពីការបង្កើតឡើងវិញនូវវប្បធម៌ទន្លេ ការឧទ្ទេសនាមអំពីផ្សារអណ្តែតទឹក
ការដង្ហែក្បួនអាពាហ៍ពិពាហ៍នៅលើទន្លេ និងការប្រណាំងទូក ង នោះ ក៏មានការសម្តែងយន្តហោះដ្រូន
និងការបាញ់កាំជ្រួចកម្ពស់ទាប។
ថ្លែងសុន្ទរកថាបើក
លោកស្រី ង្វៀន ធីង៉ុកឌៀប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹនធើ បានឲ្យដឹងថា៖ “ពិធីបុណ្យវប្បធម៌ទន្លេឆ្នាំ ២០២៥
ដែលប្រារព្វធ្វើឡើងជាលើកដំបូងនៅទីក្រុងកឹនធើ មិនត្រឹមតែឧទ្ទេសនាម ផ្សព្វផ្សាយលក្ខណៈវប្បធម៌ទន្លេដ៏ពិសេសនៃតំបន់ដីសណ្តទន្លេ
Cuu Long និយាយរួម និង កឹនធើ
និយាយដោយឡែកដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិប៉ុណ្ណោះទេ
ថែមទាំងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីការការពារបរិស្ថាន
និងប្រព័ន្ធអេកូឡូស៊ីទន្លេ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពផងដែរ”។
ក្នុងក្របខ័ណ្ឌពិធីបុណ្យនេះរួមមានសកម្មភាពដ៏វិសេសវិសាល
ជាច្រើនដូចជា៖ ការតាំងពិព័រណ៍រូបថត; ការសម្តែងតន្ត្រីអាគូស្ទិកតាមដងផ្លូវ;
ការបណ្ដែតប្រទីប; ការប្រណាំងទូកក្ដោង;...
លើសពីនេះ ក៏មានកម្មវិធីពិព័រណ៍ផលិតផល OCOP ផលិតផលទេសចរណ៍
និងម្ហូបអាហារក្នុងស្រុក ផងដែរ៕