ព័ត៌មាន

កីឡាការិនី Nguyen Thi Oanh ឈ្នះមេដាយមាសនៃការប្រកួតកីឡាអត្តពលកម្មក្នុងផ្ទះជើងឯកអាស៊ីឆ្នាំ២០២៣

នេះជាមេដាយមាសកីឡាអត្តពលកម្មអាស៊ីទីពីរក្នុងប្រវត្តិសាស្ត្រវៀតណាម ក្រោយពីមេដាយមាសក្នុងវិញ្ញាសារ ៨០០ ម៉ែត្ររបស់កីឡាការិនី Truong Thanh Hang កាលពីឆ្នាំ២០១០។

កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡាការិនីអត្តពលកម្ម Nguyen Thi Oanh របស់វៀតណាមបានឈ្នះមេដាយមាសក្នុងវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសារត់ចម្ងាយ ១៥០០ ម៉ែត្រផ្នែកនារី នៃការប្រកួតកីឡាអត្ តពលកម្មក្នុងផ្ទះជើងឯកអាស៊ីឆ្នាំ២០២៣ នៅប្រទេសកាហ្សាក់ស្ថាន។ ជាមួយនឹងថេរវេលា ៥ នាទី ១៥ វិនាទី ៥៥ កីឡាការិនីNguyen Thi Oanh បានយកឈ្នះលើគូប្រជែងដ៏ខ្លាំងជាច្រើន មកពីប្រទេសជប៉ុន គុយវ៉ែត កាហ្សាក់ស្ថាន... នេះជាមេដាយមាសកីឡាអត្តពលកម្មអាស៊ីទីពីរក្នុងប្រវត្តិសាស្ត្រវៀតណាម ក្រោយពីមេដាយមាសក្នុងវិញ្ញាសារ ៨០០ ម៉ែត្ររបស់កីឡាការិនី Truong Thanh Hang កាលពីឆ្នាំ២០១០។

ក្នុងវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ផ្នែកនារី កីឡាការិនី Nguyen Thi Huyen ក៏បានប្រកួតដោយជោគជ័យ ហើយទទួលបានមេដាយប្រាក់ដោយស្នាដៃថិរវេលា ៥៤ វិនាទី ៥៧។ ដូច្នេះ គិតត្រឹមពេលនេះ ក្រុមអត្តពលកម្មវៀតណាមដណ្តើមបានមេដាយមាស១គ្រឿង និងមេដាយប្រាក់១គ្រឿងក្នុងការប្រកួត។

ការប្រកួតកីឡាអត្តពលកម្មក្នុងផ្ទះជើងឯកអាស៊ីឆ្នាំ ២០២៣ ប្រព្រឹត្តទៅនៅប្រទេសកាហ្សាក់ស្ថានចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកុម្ភៈ ដោយប្រមូលផ្តុំកីឡាករកីឡាការិនីជាង ៥០០ នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន ៣១ ចូលរួមប្រកួតប្រជែងក្នុង ២៦ វិញ្ញាសា។ ក្រុមអត្តពលកម្មវៀតណាមបានចូលរួមជាមួយកីឡាករកីឡាការិនីចំនួន ៤ នាក់៕


top