ព័ត៌មាន

កីឡាកររត់ប្រណាំងជាង ៤.០០០ នាក់ចូលរួមក្នុងកម្មវិធី VnExpress Marathon Imperial Hue ២០២២

ពានរង្វាន់ឆ្នាំនេះមានចំណុចថ្មីៗជាច្រើន ដោយសារខ្សែចាប់ផ្តើមនិងបញ្ចប់មានទីតាំងនៅតំបន់ពីរផ្សេងគ្នា ទេសភាពនៅលើផ្លូវគឺការរួមបញ្ចូលគ្នានៃបេតិកភណ្ឌនិងស្នាដៃទំនើប។
  អត្តពលិកដែលចូលរួមក្នុងការប្រណាំង (រូបថត៖ TTXVN)  

នាព្រឹកថ្ងៃទី១០ ខែមេសា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង VnExpress Imperial Hue ២០២២ បានចាប់ផ្តើមជាផ្លូវការ ដោយបានទាក់ទាញកីឡាករ-កីឡាការិនីជាង ៤.៧០០នាក់ មកពី ខេត្ត ក្រុងចំនួន ៦៣ ទូទាំងប្រទេស ឱ្យចូលរួមប្រកួតក្នុងចម្ងាយ ៤ រួមមាន ៤២ គីឡូម៉ែត្រ, ២១ គីឡូម៉ែត្រ, ១០ គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ។ ពានរង្វាន់ឆ្នាំនេះមានចំណុចថ្មីៗជាច្រើន ដោយសារខ្សែចាប់ផ្តើមនិងបញ្ចប់មានទីតាំងនៅតំបន់ពីរផ្សេងគ្នា ទេសភាពនៅលើផ្លូវគឺការរួមបញ្ចូលគ្នានៃបេតិកភណ្ឌនិងស្នាដៃទំនើប។

លោក Nguyen Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានអះអាងថា នេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ ទាក់ទាញការចូលរួមរបស់ប្រជាជនយ៉ាងច្រើនកុះករដែលស្រលាញ់វិស័យកីឡា វប្បធម៌ និងទេសចរណ៍ បង្ហាញពីស្មារតីសម្របខ្លួនទៅស្ថានភាពធម្មតាថ្មី។ គណៈចាត់តាំងក៏បានរចនាផ្លូវរត់មានលក្ខនៈប្រចាំរបស់ Thua Thien Hue ដែលរួមបញ្ចូលគ្នាជាមួយប្រវត្តិសាស្រ្ត ទេសភាពដ៏ស្រស់ស្អាត បរិស្ថាន ... ដើម្បីបង្កើតគុណភាពនៃការប្រណាំង។

ត្រូវបានដឹងថា ចម្ងាយទាំងបួននៃ VnExpress Marathon Imperial Hue ២០២២ ក៏ត្រូវបានសមាគមម៉ារ៉ាតុងអន្តរជាតិផ្តល់សញ្ញាប័ន្នប័ត្របំពេញតាមស្តង់ដារ AIMS។ យោងតាមគណៈចាត់តាំង ជាមួយនឹង AIMS អត្តពលិកអាចប្រើប្រាស់លទ្ធផលប្រកួតប្រជែងជាលក្ខខណ្ឌនៅពេលដាក់ពាក្យរត់ម៉ារ៉ាតុងធំៗក្នុងពិភពលោកដូចជា បូស្តុន ឈីកាហ្គោ ទីក្រុងញូវយ៉ក...៕


top