ព័ត៌មាន

កីឡាករបាល់ទាត់ Hung Dung បានឈ្នះបាល់មាសវៀតណាមឆ្នាំ ២០១៩ ជាលើកដំបូង

នាយប់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២០ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធី GALA ប្រគល់ «ពានរង្វាន់បាល់មាសវៀតណាមឆ្នាំ ២០១៩” ដែលរៀបចំឡើងដោយ កាសែត Sai Gon Giai Phong ។

(គិតពីខាងឆ្វេងទៅខាងស្តាំ) កីឡាករបាល់ទាត់  Trong Hoang - Hung Dung - Quang Hai បានឡើងលើវេទិកាដើម្បីទទួលពាន រង្វាន់។ (រូបថត៖ zingnews.vn)


ក្នុងពិធីនោះ កីឡាករបាល់ទាត់ខ្សែបម្រើ Hung Dung ទទួលបានពានរង្វាន់បាល់មាសវៀតណាមឆ្នាំ ២០១៩។ យោងតាមអ្នកជំនាញបានអោយដឹងថាកីឡាបាល់ទាត់ Hung Dung មានឆ្នាំប្រកួតដ៏ត្រចេះត្រចង់នៅវគ្គប្រកួតបាល់ទាត់ជាច្រើនដោយទទួលបានកិត្តិនាមល្អៗផងដែរ។

ការប្រកួតដែលទទួលបានជោគជ័យបំផុតរបស់កីឡាករបាល់ទាត់ខ្សែបម្រើហាណូយ FC ក្នុងឆ្នាំកន្លងមកគឺព្រឹត្តិការកីឡាស៊ីហ្គេមលើកទី ៣០ (SEA GAMES 30) នៅពេលដែលដើរតួជាអ្នកដឹកនាំ ដើម្បីជួយឲ្យក្រុមបាល់ទាត់កីឡាជម្រើសជាតិ U22 វៀតណាមមានកម្លាំងឆ្នើមក្នុងការប្រកួតជាមួយនឹងស្នាដៃមិនដែលចេះចាញ់ម្តងណាឡើយ។ កីឡាកររូបនេះក៏បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ពិសេស នៅ ពេលដែលបានស៊ុត បញ្ចូលទីរបស់ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី U22 នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីជួយឱ្យបាល់ទាត់វៀតណាមឈ្នះបានមេដាយមាសក្នុងព្រឹត្តិការ SEAGAMES 30 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top