ព័ត៌មាន

កិច្ចសហប្រតិបត្តិការអន្តរជាតិស្តី​ពី​ការកសាងឧទ្យានភូគព្ភសាស្ត្រ Phu Yen

នាថ្ងៃទី ២៣ ខែកក្កដា គណៈកម្មាធិការប្រជាជនខេត្ត Phu Yen បានសម្របសម្រួលជាមួយវិទ្យាស្ថានស្រាវជ្រាវអឺរ៉ុប (បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម) និងមូលនិធិ FNF (អាល្លឺម៉ង់) បានរៀបចំសន្និសីទសហប្រតិបត្តិការអន្តរជាតិដើម្បីលើកកម្ពស់តម្លៃបេតិកភណ្ឌនៃឧទ្យានភូគព្ភសាស្ត្រសកល និងទេសចរណ៍ប្រកបដោយនិរន្តរភាពខេត្ត Phu Yen ។
  ចំណោត Da Dia នៅស្រុក Tuy Anខេត្ត Phu Yen (រូបថត៖ Chau Dao Cuong/ TTXVN)  

នៅក្នុងសន្និសីទ មជ្ឈដ្ឋានអ្នកជំនាញ អ្នកស្រាវជ្រាវបានចែករំលែកចំណេះដឹង បទពិសោធន៍ក្នុងស្រុក និងអន្តរជាតិ ដើម្បីខេត្ត Phu Yen កសាងគម្រោងឧទ្យានភូគព្ភសាស្ត្រ Phu Yen ឲ្យបានឆាប់ៗនេះ។ សាស្ត្រាចារ្យ Guy Martini អគ្គលេខាធិការបណ្តាញឧទ្យាន​ភូគព្ភសាស្ត្រសកល UNESCO បានវាយតម្លៃថា ឧទ្យានភូគព្ភសាស្ត្រសដ៏មានក្តានុពលនៅខេត្ត Phu Yen មានសារៈសំខាន់ពិសេសអំពីបេតិកភណ្ឌភូមិសាស្ត្រ។ នៅទីនេះ មានភាពចម្រុះដ៏អស្ចារ្យនៃថ្មក្រានីត ដែលបង្កើតឡើងកាលពី ២៥០ លានឆ្នាំមុន។ លេចធ្លោបំផុតគឺ Hon Yen, Bai Mon – Mui Dien, បង្គោល Nhan ជាដើម។ ទាក់ទងនឹងតម្លៃបេតិកភណ្ឌ រួមមានបេតិកភណ្ឌ ភូគព្ភសាស្ត្រធម្មជាតិ វប្បធម៌ និងអរូបី ខេត្ត Phu Yen មានសក្តានុពលយ៉ាងពេញលេញដើម្បីអភិវឌ្ឍន៍គម្រោងឧទ្យានភូគព្ភសាស្ត្រសកលរស់ UNESCO ។

ថ្លែងមតិនៅក្នុងសន្និសីទ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Yen លោក Tran Huu The បានមានប្រសាសន៍ថា បច្ចុប្បន្នខេត្ត Phu Yen កំពុងអនុវត្តផែនការមេខេត្តសម្រាប់ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ នេះគឺជាលក្ខខណ្ឌអំណោយផលសម្រាប់ Phu Yen រៀបចំផែនការលម្អិត និងកសាងគម្រោងឧទ្យានភូគព្ភសាស្ត្រ Phu Yen៕

 

top