នៅក្នុងកិច្ចពិភាក្សានេះ រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃថា វៀតណាម និង UAE នៅតែមានសក្ដានុពលជាច្រើន សម្រាប់លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ព្រមទាំងបានឯកភាពលើវិធានការ និងផែនការដែលត្រូវសម្របសម្រួល ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son អញ្ជើញស្វាគមន៍ និងជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស UAE Sheikh Abdullah bin Zayed Al Nahyan (រូបថត៖ ក្រសួងការបរទេស)
នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣
នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេសវៀត ណាមលោក Bui Thanh
Son បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់រួម
(UAE) Sheikh Abdullah bin Zayed Al Nahyan ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមអំឡុងពីរថ្ងៃគឺ
១៣ និង ១៤ មិថុនា។
នៅក្នុងកិច្ចពិភាក្សានេះ
រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃថា វៀតណាម និង UAE នៅតែមានសក្ដានុពលជាច្រើន
សម្រាប់លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ
ព្រមទាំងបានឯកភាពលើវិធានការ និងផែនការដែលត្រូវសម្របសម្រួល
ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ តាមនោះ ក្នុងន័យនយោបាយ
ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងសកម្មនៅវេទិកាពហុភាគី; លើកកំពស់តួនាទីរបស់វៀតណាម និង UAE ក្នុងទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
(អាស៊ាន) និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC)។
លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមស្វាគមន៍ UAE
ធ្វើជាម្ចាស់ផ្ទះនៃសន្និសីទលើកទី ២៨
នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨)។ ទាក់ទងនឹងវិស័យ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ
ភាគីទាំងពីរបានឯកភាពបន្តជំរុញការតភ្ជាប់អាជីវកម្ម មូលដ្ឋាន
និងមូលនិធិវិនិយោគរបស់ភាគីទាំងពីរ; ស្រាវជ្រាវ
និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងៗទៀត…។ ក្នុងឱកាស ខួបលើកទី ៣០
នៃការបង្កើតទំនាក់ទំនងការទូត (១៩៩៣ - ២០២៣)
ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលក្នុងការរៀបចំសកម្មភាពវប្បធម៌ និងកីឡា
បង្កើនសកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជនក្នុង
គោលបំណងរឹតចំណងមិត្តភាពរវាងប្រជាជនទាំងពីរ។
ក្នុងក្របខ័ណ្ឌនៃកិច្ចពិភាក្សា
រដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងបណ្ឌិតសភាការទូតវៀតណាម
និងបណ្ឌិតសភាការទូត UAE ផងដែរ៕