ព័ត៌មាន

កិច្ចសហប្រតិបត្តិការរបស់យុវជនរួមចំណែកដល់ការផ្សាភ្ជាប់សហគមន៍អាស៊ាន

នារសៀលថ្ងៃទី ២៦ ខែមិថុនា ថ្លែងមតិក្នុងកិច្ចសន្ទនាជាមួយយុវជនអាស៊ាន នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាយុវជនគឺជាកម្លាំងសំខាន់មួយក្នុងការកកសាងនិងនាំប្រទេសជាតិអភិវឌ្ឍន៍នៅឯប្រទេសនីមួយៗ។

តាងនាមបណ្តាថ្នាក់ដឹកនាំអាស៊ាន លោក Nguyen Xuan Phuc  បានជឿជាក់ថាយុវជនអាស៊ាននឹងក្លាយជាកម្លាំងដ៏សំខាន់ ដើម្បីរួមចំណែកក្នុងភាពជោគជ័យនៃសហគមន៍អាស៊ានប្រកបដោយវិបុលភាពផងដែរ។ លោក Nguyen Xuan Phuc  បានមានប្រសាសន៍ថា៖

« ក្នុងបរិបទដែលមានបញ្ហាប្រឈមនិងឧបសគ្គជាច្រើននាពេលបច្ចុប្បន្ននេះ យុវជនអាស៊ានគឺជាកន្លែងដែលថ្នាក់ដឹកនាំអាស៊ានផ្តែផ្តាំនូវជំនឿទុកចិត្ត ក្តីសង្ឃឹម ភាពក្លៀវក្លា ភាពស្វាហាប់និងការច្នៃប្រឌិត ក៏ដូចជាការហ៊ានគិតនិងហ៊ានធ្វើផងដែរ។ យុវជនទាំងអស់នេះនឹងក្លាយជាធនធានដ៏មានតំលៃដើម្បីជួយឲ្យសហគមន៍អាស៊ានអាចជំនះពុះពារលើរាល់ការលំបាកនិងឧបសគ្គជាបណ្តើរៗ។ ខ្ញុំសូមអំពាវនាវឱ្យអ្នកទាំងអស់នេះបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ការប្រមូលផ្តុំប្រាជ្ញ ទាំងកម្លាំងកាយចិត្តអមដំណើរជាមួយរដ្ឋាភិបាលនិងប្រជាជនអាស៊ាន ដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៃការរីករាលដាលនៃជម្ងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តរក្សាសន្ទុះនៃការអភិវឌ្ឍន៍របស់អាស៊ានផងដែរ»៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top