ព័ត៌មាន

កិច្ចសហប្រតិបត្តិការជិតស្និទ្ធជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងឥណ្ឌូនេស៊ី


 កិច្ចសហប្រតិបត្តិការជិតស្និទ្ធជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងឥណ្ឌូនេស៊ី

សម័យប្រជុំលើកទី៧  ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ​និងបច្ចេកទេស វិទ្យាសាស្រ្ត រវាងវៀតណាម -  ឥណ្ឌូនេស៊ី  ត្រូវបានប្រារព្ធឡើងនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់ រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម ​និងពាណិជ្ជកម្មវៀត​ណាម លោក Tran Tuan Anh និង​រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Enggartiasto Lukita ។ នៅ​សម័យ​ប្រជុំនេះ​ ភាគីទាំងពីរបានផ្លាស់​ប្តូរ ពិភាក្សា និងបានព្រមព្រៀងគ្នា អំពីវិធានការណ៍​ជាក់ស្ដែង​មួយ​ចំនួន សំដៅ​ជំរុញទំនាក់​ទំនងមិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ លើ​ច្រើន​វិស័យ​ រវាង​ប្រទេសទាំង​ពីរ ជាពិសេ​សលើវិស័យពាណិជ្ជកម្ម​ ឧស្សាហកម្ម ថាមពល ធនធាន ​ការវិនិយោគ​ កសិកម្ម​ ...លៗ
 
ដើម្បី​ជំរុញថែមទៀតទំនាក់ទំនងមិត្តភា​ព និងកិច្ចសហប្រតិបត្តិកា​រចម្រុះ រវាង​ប្រទេស​វៀត​ណាម និង​ឥណ្ឌូនេស៊ី​ រដ្ឋម​ន្រ្តី លោក Tran T​uan A​nh បាន​អោយដឹង​ថា៖ ភាគីទាំងពីរ​បាន​ឯកភាព​ជំរុញ​បន្ថែម​ទៀត​ការ​ផ្លាស់​ប្តូរ​គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ​ និងសកម្មផ្លាស់​ប្តូរចែករំលែក បទពិសោធ​គ្រប់គ្រង និង​ការអភិវឌ្ឍ​ ស្រាវ​ជ្រាវ​​កសាងក្របខ័ណ្ឌ​ថ្មី នៃកិច្ចសហប្រតិបត្តិការនៅ​ក្នុងវិស័យផ្សេងៗ។ លើស​ពីនេះទៀ​ត​ ភាគី​ទាំងពីរ បាន​ព្រម​ព្រៀងធ្វើកិច្ច​សហប្រតិបត្តិការ​យ៉ាងជិត​ស្និត​បន្ថែម​ ក្នុ​ង​គោលបំណង​ដើម្បី​ដោះស្រាយ​ការជំពាក់​ជំពិនមួយ​ចំនួន​ នៅក្នុង​ទំនាក់ទំនងរវាងប្រទេស​ទាំងពីរ។ ជាពិសេស​ដើម្បី​លើក​ទឹកចិត្ត​និង​ជំរុញការ​តភ្ជាប់​សេដ្ឋកិច្ច​ឯកជន នៃប្រទេស​ទាំង​ពីរ ដើម្បី​ជំរុញថែមទៀត​សក្តានុពល​នៃកិច្ច​សហប្រតិបត្តិកា ររវាង​វៀត​ណាម​និង​ឥណ្ឌូនេស៊ី៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top