ព័ត៌មាន

កិច្ចសហប្រតិបត្តិការការពារជាតិនឹងបង្កើនទំនាក់ទំនងភាពជាដៃគូទូលំទូលាយរវាងវៀតណាមនិងកាណាដា


 រដ្ឋមន្ត្រីការពារជាតិវៀតណាម លោក Ngo Xuan Lich និងរដ្ឋមន្ត្រីការពារជាតិកាណាដា លោក   Harjit Singh Sajjan ចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងកាណាដា។ 
 

 ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១២  ខែឧសភា ឆ្នាំ​២០១៩ គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំ​ដោយ​នាយ​ឧត្តម​សេនីយ៍​ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ជាផ្លូវការ នៅប្រទេសកាណាដាតបតាមការអ​ញ្ជើញរបស់រដ្ឋមន្រ្តីកា​រពារជាតិកាណាដា លោក Harjit Sing​h Sajjan ។

នាព្រឹក​ថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០១៩ នៅរដ្ឋធានី Ottawa  អញ្ជើញថ្លែងមតិ​នៅក្នុង​កិច្ច​ប្រជុំមួយ​បន្ទាប់​ពីពិធី​ទទួល​​ស្វាគមន៍​ជាផ្លូវការមក រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Harjit Singh Sajjan សង្កត់ធ្ងន់ថា កាណា​ដាគឺ​​ជា​ប្រទេសមួយនៅជិតសមុទ្របី ក្នុងនោះមានមហាសមុទ្រប៉ាស៊ីហ្វិក ហើយកាណា​ដាក៏​ទទួល​បាន​ផល​ប្រយោជន៍​​ពីសមុទ្រនេះផងដែរ។ ​តាមនោះ ប្រទេសកាណាដានឹង​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេសនានា​ដើម្បីរួម​ចំណែកដល់សន្តិភាព​ ស្ថិរភាពនិងការអភិវឌ្ឍន៍នៅក្នុងតំបន់​ប៉ាស៊ីហ្វិក​នេះតែម្តង។
 
ទាក់ទង​នឹងជម្លោះអធិបតេយ្យភាពដែនសមុទ្រ ក្នុងនោះមានសមុទ្រខាងកើត ភាគីទាំងពីរ​បាន​សង្កត់​ធ្ងន់​ថា ជ​ម្លោះទាំងអស់គួរតែត្រូវបានដោះស្រាយដោយសន្តិវិធី ដោ​យឈរលើមូលដ្ឋាននៃច្បាប់អ​ន្តរជាតិ ជាពិសេស​គឺ​អនុសញ្ញាអ​ង្គការ​សហ​ប្រជាជាតិ ស្តីពីច្បាប់ស​មុទ្រឆ្នាំ ១៩៨២ (U​NCLOS); សេចក្តី​ថ្លែង​ការណ៍​ស្តីពីការ​ប្រតិបត្តិ​សម្រាប់​ភាគីនានា​នៅសមុទ្រខាងកើត (D​OC) និងជំរុញការ​ចុះហត្ថ​លេខាលើ​ក្រមប្រតិបត្តិ​សម្រាប់​ភាគី​​នានា​នៅសមុទ្រខាងកើត ​(COC) ដែលរួមចំណែកដល់ការរ​ក្សាសន្តិភាព ស្ថិរភាព​និង​ការ​អភិវឌ្ឍន៍​រួមនៅ​ក្នុង​​តំបន់​។
 
ទាក់​ទង​នឹងកិច្ចសហប្រតិបត្តិការការពារជាតិពហុភាគី លោក Ngo Xuan Lich រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​វៀត​ណាមបា​នាអះអាងថា: វៀតណាមគាំទ្រកាណាដាដើម្បីក្លាយជា​ដៃគូមាន​ទំនួលខុស​ត្រូវក្នុងវិស័យការ​ពារជាតិ​របស់​អាស៊ានហើយស​ង្ឃឹមថា​ប្រទេស​កាណាដា​នឹង​មាន​ការរួម​ចំណែក​ជាច្រើនថែម​ទៀតដើម្បី​ជំរុញសន្តិភាព​មិត្ត​​ភាព និង កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់និងលើពិភពលោក។
 
នៅចុងបញ្ចប់​នៃជំនួបនេះ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបានចុះហត្ថលេខា លើអនុសារណៈ​យោគយល់​គ្នា រវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិ,កងកម្លាំងប្រដាប់អាវុធកាណាដា ស្តីពីកិច្ច​សហប្រតិបត្តិការការពារជាតិ ដើម្បីបង្កើតមូលដ្ឋានច្បាប់សម្រាប់ជំរុញវិស័យមានសក្តានុពល នៃក្រសួង​ការពារជាតិទាំងពីរ។ រដ្ឋមន្រ្តីទាំងពីររូបបានជឿជាក់ថា ដោយមានកិច្ចខិត​ខំប្រឹង​ប្រែង​របស់​ភាគី​ទាំង​ពីរ​ ទំនាក់ទំនងការពារជាតិក្នុងពេលខាងមុខនេះ នឹងមានការវិវឌ្ឍន៍ថ្មីៗ ព្រមទាំង​ធ្វើឲ្យភាព​ជាដៃគូ​ដ៏ទូលំ​ទូលាយ​ រវាងវៀតណាមនិងកាណាដា កាន់តែសម្បូរបែប ពីមួយថ្ងៃ​ទៅមួយថ្ងៃ៕​ ​

 

   តាម​ VOV 5 - វិទ្យុសំឡេង​វៀតណាម


top