ព័ត៌មាន

កិច្ចសន្ទនាអន្តរជាតិបូកសរុបឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម

នាថ្ងៃទី១៧ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំកិច្ចសន្ទនាអន្តរជាតិដើម្បីក្រឡែកមើលឡើងវិញនូវឆ្នាំ ២០២០ របស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន។

បណ្ដាអ្នកតំណាងចូលរួមកិច្ចសន្ទនា។ (រូបថត៖ baoquocte.vn)


នៅទីនេះ បណ្ដាអ្នកតំណាងបានឯកភាពគ្នាវាយតម្លៃថា ឆ្នាំ២០២០ជារបត់ដ៏សំខាន់មួយនៅក្នុងដំណើរការអភិវឌ្ឍរបស់អាស៊ាន ជាមួយ នឹងតួនាទីដ៏លេចធ្លោរបស់វៀតណាមក្នុងនាមជាប្រធានប្ដូរវេណ។ វៀតណាមបានបង្ហាញឲ្យឃើញនូវភាពបត់បែនតាមកាលៈទេសៈ ភាពច្នៃប្រឌិត និងភាពម្ចាស់ការរបស់ខ្លួន ហើយពង្រីកតួនាទីដ៏សំខាន់ក្នុងអាស៊ាន ដោយដឹកនាំអាស៊ានជំនះពុះពារលើការលំបាកឧបសគ្គ រក្សាយ៉ាងរឹងមាំនូវដំណើរការកសាងសហគមន៍ ពង្រឹងចំណងសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងលើកកំពស់សមត្ថភាពឆ្លើយតបនឹងបញ្ហាប្រឈមនានាផងដែរ។ ជាពិសេស បណ្ដាអ្នកតំណាងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការគៀងគរ សហគមន៍ទាំងមូលខិតខំប្រឹងប្រែងចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព ហើយជំរុញការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់៕

  


top