ព័ត៌មាន

កិច្ចសន្ទនាសមុទ្រដើម្បីកសាងទំនុកចិត្តនិងបង្កើតបរិយាកាសនិរន្តរភាព

ថ្លែងមតិនៅទីនេះ លោកបណ្ឌិត Nguyen Hung Son នាយករងនៃបណ្ឌិត្យសភាការទូតបានចាត់ទុកថា កិច្ចសន្ទនាសមុទ្រលើកទី ៩ មានគោលបំណងបញ្ជាក់អំពីតម្លៃនៃសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រនៅតំបន់សមុទ្រខាងកើត; តាមរយៈកិច្ចសន្ទនានឹងបើកឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាប់ឆ្នេរសមុទ្រ និងដៃគូអន្តរជាតិក្នុងសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រនៅតំបន់សមុទ្រខាងកើត។
  លោកបណ្ឌិត Nguyen Hung Son នាយករងនៃបណ្ឌិត្យសភាការទូតថ្លែងមតិក្នុងពិធី (រូបថត៖ qdnd.vn)  

នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa បានប្រព្រឹត្តទៅកិច្ចសន្ទនាសមុទ្រលើកទី ៩ ក្រោមប្រធានបទ ស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ៖ កសាងទំនុកចិត្ត និងបង្កើតបរិយាកាសនិរន្តរភាព។ ព្រឹត្តិការណ៍នេះ សហការរៀបចំដោយបណ្ឌិត្យសភាការទូត ស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម មូលនិធិ Konrad Adenauer Stiftung (KAS) ដែលបានទាក់ទាញតំណាងជាតិនិងអន្តរជាតិជិត ២០០ នាក់មកចូលរួមដោយផ្ទាល់ និងតាមអ៊ីនធឺណិត។

ថ្លែងមតិនៅទីនេះ លោកបណ្ឌិត Nguyen Hung Son នាយករងនៃបណ្ឌិត្យសភាការទូតបានចាត់ទុកថា កិច្ចសន្ទនាសមុទ្រលើកទី ៩ មានគោលបំណងបញ្ជាក់អំពីតម្លៃនៃសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រនៅតំបន់សមុទ្រខាងកើត; តាមរយៈកិច្ចសន្ទនានឹងបើកឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាប់ឆ្នេរសមុទ្រ និងដៃគូអន្តរជាតិក្នុងសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រនៅតំបន់សមុទ្រខាងកើត។

កិច្ចសន្ទនាបានពិភាក្សាលើបញ្ហាដូចជា៖ ទិដ្ឋភាពច្បាប់ទាក់ទិននឹងសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រនៅសមុទ្រខាងកើត; ស្ថានភាពជាក់ស្តែងរបស់អន្តរជាតិនិងតំបន់លើការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ដើម្បីស្នើសំណើ និងគំនិតស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រនៅសមុទ្រខាងកើត និងផ្តល់អនុសាសន៍គោលនយោបាយបង្កើនការជឿទុកចិត្តក្នុងចំណោមភាគីនានា ដោយឈរលើមូលដ្ឋានជំរុញសកម្មភាពសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រក្នុងតំបន់៕


top