ព័ត៌មាន

កិច្ចសន្ទនាមន្ត្រីការពារជាតិ នៃវេទិការតំបន់ អាស៊ាន (ARF DOD) ជំរុញ កិច្ចសហប្រតិបត្តិការក្នុងបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត


 កិច្ចសន្ទនាមន្ត្រីការពារជាតិ នៃវេទិការតំបន់ អាស៊ាន (ARF DOD) (រូបថត៖ ក្រសួងការពារប្រទេស)
 

កិច្ច​សន្ទនាមន្ត្រីការពារជាតិ នៃវេទិការតំបន់ អាស៊ាន (ARF DOD) ដឹកនាំដោយ គណៈ​ប្រតិភូ​វៀត​ណាម និង​អាមេរិក​បាន​ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១ ខែកក្កដានៅទីក្រុងហាណូយ។
 
កិច្ច​សន្ទនានេះ ក្នុងគោលបំណងជំរុញ កិច្ចសហប្រតិបត្តិការ ការពារជាតិ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក្នុង​ក្រប​ខ័ណ្ឌនៃវេទិកាតំបន់ - ARF ក៏ដូចជាការរៀបចំសម្រាប់សន្និសីទគោលនយោបាយសន្តិសុខ នៃវេទិកា​តំបន់​អាស៊ាន​លើកទី ១៧ (ASPC-17) ។
 
អញ្ជើញថ្លែង​ក្នុង​ព្រឹត្តិការណ៍នេះ លោក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានលើកច្បាស់ថា៖
“ARF គឺជាយន្តការសហប្រតិបត្តិការផ្នែកការទូត ដែលក្នុងនោះ​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​និង​សន្តិសុខ​បាន​ដើរ​តួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តវិធានការជាក់ស្តែង នូវវិធានការកសាងទំនុកទុកចិត្ត។  ក្នុងឆ្នាំ ២០២០ ក្នុង​នាមជាប្រធានអាស៊ាន ហើយមានការវាយតំលៃខ្ពស់នៃយន្តការសហប្រតិបត្តិការ ARF នោះ ក្រសួងការ​ពារប្រទេស​វៀតណាម នឹងខិត​ខំប្រឹង​ប្រែង​លើកកម្ពស់​ប្រសិទ្ធភាព និង​ពង្រឹងកិច្ច​សហប្រតិបត្តិការ​ដ៏សំខាន់​នេះផងដែរ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top