ព័ត៌មាន

កិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្តីពីការអភិវឌ្ឍន៍ទេសចរណ៍និរន្តរភាព


រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien អញ្ជើញជាអធិបតីជំនួបសន្ទនា (រូបថត៖ bao Quang Ninh)

កិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្តីពីការអភិវឌ្ឍន៍ទេសចរណ៍និរន្តរភា​បាន បើកនាព្រឹកថ្ងៃទី១៩ ខែ​មិថុនា​ ឆ្នាំ​​២០១៧ នៅទីក្រុង Ha Long ខេត្ត Quang Ninh។
 
ចូលរួមក្នុង​ពិធី មានវត្តមានតំណាងជាង១៥០នាក់មកពីប្រទេសអាស៊ី-ប៉ាស៊ី ហ្វិកចំនួន​២១ រួមទាំង វាគ្មិនមក​ពីអង្គ​ការ​អន្តរជាតិ មានកិត្យានុភាព​ជាច្រើន​ទៀត​ផង។ អញ្ជើញថ្លែងមតិក្នុង ពិធី លោក Nguyen Ngoc Thien រដ្ឋ​មន្ត្រី​​ក្រសួង​វប្បធម៌ កីឡា​និងទេសចរណ៍វៀត​ណាម បានសង្កត់ធ្ងន់ថា៖
 
“ក្នុងស្ថានភាព​ដែលឆ្នាំ២០១៧នេះ ត្រូវបានមហាសន្និបាត​អង្គការ​សហប្រជា​ជាតិ ជ្រើសរើសជា​ឆ្នាំ​អន្តរ​ជាតិ​អំពី​ទេសចរណ៍​និរន្តរភាព ដើម្បីការ​អភិវឌ្ឍន៍។ កិច្ច សន្ទនាគោលនយោបា​យជាន់​ខ្ពស់ អំពីទេសចរណ៍​និរន្តរ​ភាព​​​ជាឱកាស​​ល្អ​សម្រាប់ ខឿនសេដ្ឋកិច្ចជាសមាជិក APEC រួមគ្នាកំណត់ច្បាស់​​នូវស្ថានភាព​ជាក់ស្តែង និង​​​ដាក់​ចេញ​វិធានការជាក់ស្តែង ដើម្បីការ​អភិវឌ្ឍន៍​ទេសចរ​ណ៍​និរន្តរភាព ​រួមចំណែក អនុវត្តគោលដៅ​អភិវឌ្ឍន៍​និរន្តរភាព​ទាំង​១៧ របស់អង្គការ​សហប្រជាជាតិផងដែរ”។
 ​
តាមគំរោង ថ្នាក់ដឹកនាំទេសចរណ៍ APEC នឹងអនុម័តលើសេចក្តីថ្លែង​ការណ៍ ស្តីពីការ​អភិវឌ្ឍន៍​ទេសចរណ៍​និរន្តរភាព រួមមាន​សំណើរ​កំណត់ទិស​ដៅជាក់​ស្តែង  ដើម្បី​អភិវឌ្ឍន៍ទេស​ចរណ៍និរន្តរភាពនៅតំបន់ APEC៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​


top