ព័ត៌មាន

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមចំណែកលើកកំពស់កម្លាំងប្រកួតប្រជែងរបស់វៀតណាម

ធ្វើការវាយតំលៃក្រោយរយៈពេល១ឆ្នាំចូលរួមសហគមន៍សេដ្ឋច្ច អាស៊ាន (AEC) Hoang Quang Phong អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមចាត់ទុកថា​ចាប់តាំងពីចូលរួម AEC រួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមជាមួយប្រទេស អង្គការអន្តរជាតិនានានៅក្នុងតំបន់និងលើពិភពលោកបានបង្កើត​ឡើងសម្ពាធដែលទាមទារឲ្យផ្លាស់ប្ដូររបបច្បាប់ កែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្មនៅវៀតណាម ព្រម​ទាំងរួមចំណែកលើកកំពស់កម្លាំងប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ចវៀតណាមនិងសហគមន៍អាជីវករផង​ដែរ​។ 

រីឯនាយិកាមជ្ឈមណ្ឌល WTO និងសមាហរណកម្មលោកស្រី Nguyen Thi Thu Trang ចាត់ទុកថា ក្រោយរយៈពេល ១ ឆ្នាំ AEC ចូលជាធរមានដោយការដែលទីផ្សារទាំង៩ក្នុងប្លុកអាស៊ានត្រូវបានលុបចោលរបងពន្ធនោះបានបើកចេញ​ឱកាសនាំចូលដ៏ធំធេងសំរាប់សហគ្រាសវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top