ព័ត៌មាន

កិច្ចព្រមព្រៀង RCEP នឹងនាំមកនូវផលប្រយោជន៍ដល់ភាគីទាំងអស់


 បណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP  (រូបថត៖ អាស៊ាន) 
 

 ប្រធាន​គណកម្មការពាណិជ្ជកម្មសិង្ហបុរី ចំណុះ សភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌូណេស៊ី (KADIN) លោក Michael Gautama បានចាត់ទុកថា កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាកិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ។
 
លោក បណ្ឌិត​ Michael Gautama បានវាយតម្លៃថា RCEP គឺជាគំនិតផ្ដួចផ្ដើមល្អ ហើយនឹង​នាំម​ក​នូវ​ផល​ប្រយោជន៍​ជូន​ប្រជាជន ប្រទេសជាតិ និងផ្នែកឧស្សហកម្ម។ លោកក៏បានបង្ហាញជំនឿជាក់ថា កិច្ចព្រមព្រៀង​នេះនឹង​ត្រូវ​បានចុះហត្ថលេខានៅខែវិច្ឆិកា ខាងមុខ ដើម្បីបង្កើត ប្លុកសម្ព័ន្ធភាពសេដ្ឋកិច្ចដ៏ធំសម្បើមមួយ។
 
រីឯខ្លួនវិញ ​ប្រធានគណកម្មការពាណិជ្ជកម្មកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (CLMV) ចំណុះ KADIN លោក Juan Gondokusumo បានវាយតម្លៃខ្ពស់ចំពោះគោលដៅ និងស្មារតីរបស់ RCEP ព្រមទាំងមានជំនឿជាក់ថា កិច្ចព្រមព្រៀង​ពហុភាគីនេះនឹងត្រូវបានសម្រេចរួចរាល់នៅចុងឆ្នាំ ២០២០ ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀត​ណាម​
 


top