ព័ត៌មាន

កិច្ចពិភាក្សាស្តីពីគោលដៅអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ ២០២៥ និង ២០៣០, ចក្ខុវិស័យដល់ឆ្នាំ ២០៤៥


 ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ qdnd.vn)
 

 ដើម្បីត្រៀមរៀបចំការចងក្រងឯកសារព្រាងសម្រាប់សន្និបាតគណបក្សលើកទី ១៣ របស់បក្សនោះ  ថ្ងៃទី ១០ ខែ​សីហា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុមចងក្រងឯកសារព្រាងសម្រាប់សន្និបាតលើកទី១៣​របស់បក្ស បានបើកកិច្ចពិភាក្សាមួយក្រោមប្រធានបទ “គោលដៅអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ ២០២៥ និង​ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។
 
អញ្ជើញ​ថ្លែងនៅកិច្ចពិភាក្សានេះ លោក Nguyen Xuan Thang លេខាមជ្ឈឹមបក្ស, ប្រ ធាន​បណ្ឌិត​សភា​នយោបាយ​ជាតិហូជីមិញ, ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម និងជាសមា ជិកអចិន្ត្រៃយ៍​នៃ​អនុគណៈ​កម្មាធិការ​ចង​ក្រង​ឯកសារ បានដកស្រង់ប្រសាសន៍របស់អគ្គលេខាបក្ស, ប្រធានរដ្ឋ លោក Nguyen Phu Trong ដោយ​បញ្ជាក់​យ៉ាង​ច្បាស់ថា៖ ឯកសារនេះត្រូវតែកំណត់គោលដៅនិងចក្ខុវិស័យនៃការអភិវឌ្ឍនៅវៀតណាម រហូត​ដល់​ពាក់​​កណ្តាល​សតវត្សរ៍ ដោយផ្តោតលើគោលដៅសំខាន់ចំនួនពីរ ពោលគឺឆ្នាំ ២០៣០ ខួបលើកទី ១០០ នៃទិវា​បង្កើត​​បក្ស​ និងឆ្នាំ ២០៤៥ អបអរសាទរខួបលើកទី ១០០ នៃទិវាបង្កើតប្រទេសជាតិ។  លោក Nguyen Xuan Thang បានអោយដឹងថែមទៀតថា៖ “កម្មវិធីនយោបាយបានដាក់ចេញនូវគោលដៅទូទៅ ហើយទីបំផុត​គឺក​សាង​សង្គម​និយម។ តាមពិតទៅ យើងកំពុងនិយាយអំពីគោលដៅរយៈពេលវែង ប៉ុន្តែនៅតែ​ជាគោល​ដៅ​អភិវឌ្ឍន៍​កម្រិត​មធ្យមប៉ុណ្ណោះ ដើម្បីសម្រេចបាននូវគោលដៅចុងក្រោយ ដែលកម្មវិធីនយោបាយបាន​ដាក់​ចេញ​”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top