ព័ត៌មាន

កិច្ចពិភាក្សារវាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh និងរដ្ឋមន្ត្រីការបរទេស Estonia លោក Sven Misker

រដ្ឋមន្ត្រីការបរទេស Estonia លោក Sven Misker បានបំពេញទស្សនកិច្ចជាផ្លូវ ការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៣ ដល់ ១៤ ខែកញ្ញា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាថ្ងៃទី១៤ខែកញ្ញា លោក Pham Binh Minh បានជួបពិភាក្សាជាមួយលោក Sven Misker។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh(ខាងស្តាំ)
និងរដ្ឋមន្ត្រីការបរទេស Estonia លោក Sven Misker (ខាងឆ្វេង) 

នៅទីនេះភាគីទាំងពីរបានផ្លាស់ប្តូរយ៉ាងជាក់ស្តែងអំពីវិធានការសំដៅជម្រុញទំនាក់ទំនងទ្វេភាគី ព្រមទាំងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងក្រសួង ស្ថាប័ន មូលដ្ឋាននានាបន្ថែមទៀតរវាងប្រទេសទាំងពីរ ក្នុងនោះមានការសុក្រិត្យក្របខ័ណ្ឌបទដ្ឋានគតិយុត្តិសំដៅជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច -ពាណិជ្ជកម្ម - វិនិយោគ។

ភាគីទាំងពីរបានឯកភាពគ្នាគប្បីបង្កលក្ខណៈងាយស្រួលដើម្បីធ្វើឲ្យមុខទំនិញនាំចេញដ៏សំខាន់របស់វៀតណាមអាចចូលមកកាន់ទីផ្សារ Estonia និងបណ្តាប្រទេសបាល់ទិក ក៏ដូចជាមុខទំនិញដែលប្រទេស Estonia មានឧត្តមភាពដែលអាចចូលមកទីផ្សារវៀតណាមនិងអាស៊ានវិញ។ លោក Pham Binh Minh បានអបអរសាទរចំពោះការដែលប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងចៀសវាងពីការយកពន្ធត្រួតគ្នា ហើយស្នើឲ្យធ្វើកិច្ចចរចារយ៉ាងឆាប់ៗនូវការចុះហត្ថលេខាថ្មី លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីបង្កើតក្របខ័ណ្ឌបទដ្ឋាន​គតិយុត្តិ​ដែលបង្កអំណោយផលសំរាប់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top