ព័ត៌មាន

កិច្ចពិភាក្សាការងារកំពូលសហរដ្ឋអាមេរិក-ជប៉ុន គ្រោងនឹងផ្ដោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការសន្តិសុខ

នេះជាកិច្ចពិភាក្សាការងារដ៏សំខាន់ដំបូង ចាប់តាំងពីពេលលោក Fumio Kishida ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុននាខែតុលា ឆ្នាំ២០២១។

ប្រធានាធិបតីអាមេរិក Joe Biden (ស្ដាំ) និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida  (ប្រភព៖ Kyodo)

នាថ្ងៃទី ២១ មករា ប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានអញ្ជើញជួបពិភាក្សាការងារ។ យោងតាមសេចក្ដីប្រកាសពីសេតវិមានបានឲ្យដឹងថា កិច្ចពិភាក្សាការងារសំដៅ "បន្កើនថែមទៀតនូវទំនាក់ទំនងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងជប៉ុន" និងធានា "តំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងបើកទូលាយ"។ នេះជាកិច្ចពិភាក្សាការងារដ៏សំខាន់ដំបូង ចាប់តាំងពីពេលលោក Fumio Kishida ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុននាខែតុលា ឆ្នាំ២០២១។ កិច្ចពិភាក្សាការងារនេះបានប្រព្រឹត្តិទៅ ក្រោយពីជំនួប "២+២" រវាងរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់សហរដ្ឋអាមេរិកនិងជប៉ុននាខែមករានេះ ក្នុងនោះភាគីទាំងពីរបានសន្យាសម្រេបសម្រួលគ្នាដោះស្រាយបញ្ហាអស្ថិរភាពនៅតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។

មុននោះ នាថ្ងៃទី២០ ខែមករា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan និងសមភាគីជប៉ុន លោក Akiba Takeo បានពិភាក្សាគ្នាអំពីបញ្ហាកូរ៉េខាងជើង ចិន និងសេដ្ឋកិច្ចនៅតំបន់មហាសមុទ្រឥណ្ឌាប៉ាស៊ីហ្វិក។ អ្នកស្រាវជ្រាវមួយចំនួនបានវាយតម្លៃថា ជំនួប "២+២" បានសរឲ្យឃើញថា សហរដ្ឋអាមេរិក និងជប៉ុនមានចំណាប់អារម្មណ៍រួម ដោយមានក្ដីសង្ឈឹមថា កិច្ចពិភាក្សាទាំងនេះនឹងជួយស្វែងរកដំណោះស្រាយជាក់ស្ដែង ដើម្បីដោះស្រាយបញ្ហាអស្ថិរភាពក្នុងតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top