ព័ត៌មាន

កិច្ចប្រជុំឧត្តមមន្ត្រី (SOM) នៃបណ្ដាប្រទេសចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)

លោកឯកអគ្គរដ្ឋទូតបានអះអាងសារជាថ្មីនូវគោលជំហរជាគោលការណ៍របស់អាស៊ានចំពោះសមុទ្រខាងកើត ជំរុញការសន្ទនា កិច្ចសហប្រតិបត្តិការ កសាងទំនុកទុកចិត្ត គោរពច្បាប់អន្តរជាតិ អត់ធ្មត់ មិនធ្វើយោធូបនីយកម្ម។
  លោកឯកអគ្គរដ្ឋទូត Vu Ho   

នាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានប្រព្រឹត្តិទៅកិច្ចប្រជុំ បណ្ដាប្រទេសចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) តាមអនឡាញរួមមាន៖ បណ្ដាប្រទេសអាស៊ាន និងចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ ឥណ្ឌា រុស្ស៊ី និងសហរដ្ឋអាមេរិក។ លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ានរបស់វៀតណាមបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Vu Ho បានស្នើឲ្យដៃគូជាន់ខ្ពស់អាស៊ីបូព៌ាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាស៊ានក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត និងជំរុញការស្ដារ ក៏ដូចជាជួយឧបត្ថម្ភដល់ការបង្រួញគម្លាតអភិវឌ្ឍន៍ និងការអភិវឌ្ឍអនុតំបន់ ក្នុងនោះមានអនុតំបន់ទន្លេមេគង្គដោយធានាការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងព្រមៗគ្នាក្នុងតំបន់។

លោកឯកអគ្គរដ្ឋទូតបានអះអាងសារជាថ្មីនូវគោលជំហរជាគោលការណ៍របស់អាស៊ានចំពោះសមុទ្រខាងកើត ជំរុញការសន្ទនា កិច្ចសហប្រតិបត្តិការ កសាងទំនុកទុកចិត្ត គោរពច្បាប់អន្តរជាតិ អត់ធ្មត់ មិនធ្វើយោធូបនីយកម្ម ដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី គាំទ្រការខិតខំប្រឹងប្រែងបន្តអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ហើយសម្រេចរួចរាល់ក្រមប្រតិបត្តិនៅសមុទ្រខាងកើតប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង សមស្របតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ក៏ដូចជា រួមចំណែកកសាងសមុទ្រខាងកើតឲ្យក្លាយទៅជាសមុទ្រប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ផងដែរ៕


top