ព័ត៌មាន

កិច្ចប្រជុំវង់ទី ៧ នៃក្រុមការងារចម្រុះវៀតណាម - បុរីវ៉ាទីកង់


 លោក Bui Thanh Son អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម និងលោក Antoine Camilleri អនុរដ្ឋមន្រ្តីការបរទេស បុរីវ៉ាទីកង់

 នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ កិច្ចប្រជុំវង់ទី ៧ នៃ​ក្រុម​ការ​ងារ​ចម្រុះ​វៀត​ណាម​ - បុរីវ៉ាទីកង់។ លោក Bui Thanh Son អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀ​តណាម និងលោក Antoine Camilleri អនុរដ្ឋមន្រ្តីការបរទេស បុរីវ៉ាទីកង់ បានអញ្ជើញធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំនេះ។
 
នៅ​ទីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារនៃកិច្ចប្រជុំវង់ទី ៧ នៃក្រុមការងារចម្រុះវៀតណាម - បុរីវ៉ាទីកង់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការផ្លាស់ប្ដូរមតិរវាងភាគីទាំងពីរ និង ដំ​ណើរ​ការ​អភិវឌ្ឍ​ន៍ទំ​នាក់​ទំនងរវាងវៀតណាម និងបុរីវ៉ាទីកង់ ដើម្បីឆ្លើយតបនឹងផលប្រយោជន៍រួមនៃភាគីទាំងពីរ ក៏ដូចជាផ​លប្រយោជន៍របស់សហគមន៍សាសនិកកាតូលិកវៀតណាម។ ភាគីទាំងពីរបាន​ឯកភាព​គ្នាលើ​បញ្ហា​មួយ​ចំនួន​អំពីការលើកទំនាក់ទំនងរ​វាងវៀត​ណាម - វ៉ាទីកង់ ឡើងកម្រិត​បេសក​ជន​ពេសេស​អចិន្ត្រៃយ៍​របស់​វិមាន​​វ៉ាទីកង់​នៅវៀ​ត​ណាម​។

អនុប្រធាន​អចិន្ត្រៃយ៍លោក Bui Thanh Son បានស​ង្កត់ធ្ងន់ថា៖ បក្ស និ​ងរដ្ឋវៀតណាមជានិច្ចកា​លអនុវត្ត៍ និង​សុក្រឹត​ប្រព័ន្ធច្បាប់​ គោលនយោបាយ ​គោរព និង​ធានា​សេរីភាព​ខាង​ជំនឿសា​សនារ​បស់ប្រជា​ជនដោ​យឥត​ឈ​ប់ឈ​រ។ រដ្ឋអំណាច​វៀតណាម​គ្រប់ជាន់​ថ្នាក់​ជានិច្ច​កាល​យក​ចិត្ត​ទុក​ដាក់​ដល់​តម្រូវ​ការរបស់​សមាគម​សាសនិក​កាតូលិក​ ក៏ដូចជាបង្កលក្ខណៈងាយស្រួ​លឲ្យសកម្មភាព របស់​សហគមន៍​សាសនិក​កាតូលិក​វៀត​ណាម​។​
 
ចំណែក​ឯលោក Antoine Camilleri អនុរដ្ឋមន្ត្រីការបរទេសបុរី វ៉ាទីកង់បានអះអាងថា សម្តេច​ប៉ាប​ជានិច្ចកាល​ផ្ដល់​ការ​យក​ចិត្តទុកដាក់ពិសេសចំពោះវៀតណាម​ ក៏ដូចជាជានិច្ចកាលមាន​គោលបំណងថា សមាគម​សាសនា​កាតុលិក​ធ្វើសកម្មភាពស្របតាមច្បាប់វៀតណាម ​ក៏ដូចជារួម​វិភាគទាន​យ៉ាង​សកម្ម​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​សង្គមរបស់ប្រទេសជាតិ។ លោក Antoine Camilleri បានសម្តែងនូវគោលបំណ​ងថា វៀតណាម និងបុរី វ៉ាទីកង់ បន្តរក្សាជំនួបប្រាស្រ័យគ្រប់ជាន់ថ្នាក់ជាប្រចាំផ​ងដែរ៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម
 


top