ព័ត៌មាន

កិច្ចប្រជុំលើកទី១៣គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកជាផ្លូវការ

​នារសៀលថ្ងៃទី៩ ខែសីហា  ឆ្នាំ​២០១៧ នៅទីក្រុង​ហាណូយ ក្នុងការទទួលជួប​ជាមួយគណៈប្រតិ ភូជនមា​ន​គុណូ​បការៈ​ខេត្ត Dong Nai ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបា​លវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា បក្សនិង​រដ្ឋវៀត​ណាម​ជានិច្ចកាល យកចិត្ត ទុកដាក់ពិសេសដល់គោលន​យោបាយ “តបស្នងសងគុណ” ចំពោះវីរៈយុទ្ធជន យុទ្ធ ជនពលី យុទ្ធជ​នពិការ ជន​មានគុណូបការៈចំពោះបដិវត្តន៍។ 
 
 
លោក Vu Duc Dam មានបំណងថា ជនមានគុណូបការៈខេត្ត Dong Nai បន្តពង្រីកប្រពៃណីអង់ អាច​ក្លាហាន​និង​អប់​រំជំនាន់វ័យក្មេងសក​ម្មធ្វើពលកម្ម សិក្សារៀនសូត្រកសា​ងស្រុក​ កំណើត ដើម្បីប្រទេស​ជាតិ​កាន់​តែសម្បូរ​ធូធារ​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។​ លោក Vu Duc Dam បានអះ អាងថា ការអភិវ​ឌ្ឍន៍ប្រទេស​ជាតិសម្បូរធូធារ ជាវិធី​សាស្ត្រល្អ​បំផុត សម្រាប់តបស្នងសងគុ​ណវីរៈយុទ្ធ​ជន យុទ្ធជនពលី ​យុទ្ធជនពិការនិងជន​មានគុណូ បការៈ​ចំពោះ​ប្រទេស​ជាតិ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 


top