ព័ត៌មាន

កិច្ចប្រជុំលើកទី ១៧ នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម


 ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man (រូបថត៖daidoanket.vn)
 

 នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ប្រតិភូប្រធាន​គណៈ​កម្មាធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​នីតិកាលទី៨ បានរៀបចំឡើងកិច្ច​ប្រជុំលើកទី ១៧ ស្តីពីការផ្តល់យោបល់លើឯកសារ​សំខាន់​ៗ ដើម្បីដាក់​ជូន​មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណា​មលើកទី៩ អាណត្តិ២០​១៩-២០២៤​ ។
 
ក្នុងកិច្ច​ប្រជុំនេះ តំណាងទាំងឡាយបានផ្តល់យោបល់របស់ខ្លួនចូលទៅក្នុងរបាយការណ៍នយោបាយ ដើម្បីដាក់ ជូនមហា​សន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាមលើកទី៩ ព្រមទាំងត្រួត​ពិនិត្យ​ឡើង​វិញ​លើ​អាណត្តិ​ កម្មវិធី និងលក្ខន្តកៈនៃមហាសន្និបាតជាដើម។​ ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកស្រី T​ruong Thi Mai​ ប្រធានគណៈកម្មាធិការច​លនាមហាជនមជ្ឈិមបាន​អះអាង​ថា៖  "មូលដ្ឋាន​សម្រាប់​ការកសាង​ប្លុក​មហា​សាមគ្គី​ជាតិ​ នៅក្នុងសេចក្តីសម្រេចចិត្តលេខ១២ ធ្លាប់បានលើកឡើងចំណុចមួយចំនួនថា មូលដ្ឋានដំបូង​បង្អស់​គឺត្រូវ​ដោះស្រាយ​ឲ្យបាន សមស្របនឹងផលប្រយោជន៍ដ៏ត្រឹ​មត្រូវរវាងសមាជិកក្នុងសង្គម។​ ទី២ គឺត្រូវការ​ពារ ​ផលប្រយោជន៍ស្របច្បាប់និង​ត្រឹមត្រូវរបស់ប្រជាជន។ ​ទី៣គឺលើកកំ​ពស់​ជីវភាព​រស់​នៅទាំង​ខាងស្មារតី​និង​សម្ភារៈ​របស់ប្រជាជន។ រាល់ការសម្រេ​ចរបស់បក្សគឺដើម្បីផលប្រយោជន៍របស់ប្រជា​ជន។ សាមគ្គីភាព​នៅក្នុង​ បក្សគឺជាមូលដ្ឋានគ្រឹះដ៏រឹង​មាំ ដើម្បីបង្រួបបង្រួមប្រជាជនទាំងមូល។​ នៅទីបញ្ចប់ បក្ស​ទាំងមូល​គប្បីផ្ទៀង​ស្ដាប់​តាម​គោលបំណងប្រាថ្នារបស់​ប្រជាជន​ផងដែរ។»
 
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ​ដែរ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានឲ្យដឹងថា យោងតា​ម​ផែនការ មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិ​រ្សមាតុភូមិវៀតណាម នឹ​ងប្រ​ព្រឹត្ត​ទៅចាប់​ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកញ្ញាខាងមុ​ខផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top