ព័ត៌មាន

កិច្ចប្រជុំរបស់ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម

ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែមិថុនា នៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅកិច្ចប្រជុំរបស់ប្រធានទាំងពីរនៃគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា-វៀតណាម, វៀតណាម-កម្ពុជា។

គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេសវៀតណាម​ និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនវៀតណាម-កម្ពុជា; គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា-វៀតណាម។

  ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែមិថុនា នៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅកិច្ចប្រជុំរបស់ប្រធានទាំងពីរនៃគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា-វៀតណាម, វៀតណាម-កម្ពុជា។  

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរខ្លឹមសារមួយចំនួនទាក់ទងនឹងការធានាស្ថិរភាពនៃខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែន ដើម្បីរួមចំណែកក្នុងការពង្រឹង និងកសាងព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍រួមគ្នារវាងប្រទេសទាំងពីរ ដូចជា៖ ផែនការដោះស្រាយបង្គោលព្រំដែនចាស់ដែលនៅសេសសល់នៅតាមតំបន់ដែលបានបញ្ចប់ការខ័ណ្ឌសីមាបោះបង្គោលព្រំដែនរួចហើយ (រួមទាំងការរុះរើ និងរក្សាបង្គោលព្រំដែនមួយចំនួនដើម្បីធ្វើជាភស្តុតាងប្រវត្តិសាស្ត្រ និងសម្រួលដល់ការគ្រប់គ្រងព្រំដែន); ដោះស្រាយ និងជួសជុលបង្គោលព្រំដែនមួយចំនួនដែលខូចខាត បាក់ដី ឬមានហានិភ័យនៃការបាក់ដី; សិក្សាដីជាក់ស្តែង បោះបង្គោលបំពេញបន្ថែមមួយចំនួនសម្រាប់សម្គាល់ចំណុចពិសេស ដើម្បីបញ្ជាក់ទិសដៅខ្សែបន្ទាត់ព្រំដែននៅដីជាក់ស្តែងតាមតំបន់មួយចំនួនដែលបានបញ្ចប់ការខ័ណ្ឌសីមាបោះបង្គោលព្រំដែនហើយ ប៉ុន្តែនៅតែមានការលំបាកក្នុងការកំណត់សម្គាល់។

ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយដោយយុត្តិធម៌ និងសមហេតុផលដែលអាចទទួលយកបានដោយភាគីទាំងពីរក្នុងការខណ្ឌសីមា និងបោះបង្គោលព្រំដែនសម្រាប់ខ្សែបន្ទាត់ព្រំដែនដែលនៅសល់ចំនួន ១៦%; ជាមួយគ្នានោះបានឯកភាពលើភាពចាំបាច់នៃការបង្កើតកិច្ចព្រមព្រៀងថ្មីស្តីពីបទប្បញ្ញត្តិព្រំដែនដើម្បីជំនួសកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិព្រំដែនដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៨៣ដើម្បីជួយសម្រួលដល់ការសម្របសម្រួលគ្រប់គ្រងព្រំដែនរួម៕


top