ព័ត៌មាន

កិច្ចប្រជុំរដ្ឋាភិបាលខែធ្នូ៖ កំណើន GDP សម្រេចបានកម្រិតឯតទគ្គកម្មចំនួន ៧,០៨%


 (រូបថត៖ chinhphu.vn)

 នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០១៨ នៅកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែ នាយករដ្ឋមន្រ្តី​វៀតណាម​លោក Nguyen Xuan Phuc បាន​អោយដឹងថា ក្នុងឆ្នាំ២០១៨ ខឿ​ន សេដ្ឋកិច្ចវៀតណាមសម្រេចបានកំណើន ​GDP ចំនួន​៧,០៨%។ 
 
លោក​នាយក រដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា មិនមានពេលណាដែលវៀតណាមទទួលបានអតិរេក ពាណិជ្ជកម្មជាង៧ពាន់​​លាន​ដុល្លាអាមេរិកដូចនៅក្នុងឆ្នាំនេះទេ។ វិស័យផ្សេងៗ ទៀតនៃខឿន​សេដ្ឋកិច្ច​ក៏សម្រេច​បាន​លទ្ធ​ផល​ដ៏ល្អ​​ដែរ​ រួមមាន៖ ការផ្លាស់ប្ដូររូប សណ្ឋានកំណើន កំណើនឥណទានសម្រេចបានពី១៥ដល់១៦%ក្នុង​បរិបទ​ដែល​ កា​រធ្វើអាជីវកម្មប្រេងឧស្ម័នធ្លាក់ចុះ ហើយបរិមាណសហគ្រាសដែល​ត្រូវ​បាន បង្កើត​ថ្មីក្នុង​ឆ្នាំនេះ​ក៏ច្រើន​ជាង​​បើធៀប​នឹង​ឆ្នាំមុនៗផងដែរ។​

ពាក់ព័ន្ធដល់រឿងក្ដីដែលភ្ញៀវទេសចរវៀតណាមចំនួន១៥២នាក់រត់គេចនៅតៃវ៉ាន់ (ចិន) នោះ អនុរដ្ឋមន្រ្តី​ក្រសួង​​វប្បធម៌ ​កីឡានិងទេសចរណ៍លោក Le ​Quang Tung បានរាយការណ៍នៅក្នុង​កិច្ចប្រជុំ​ថា តាម​រយៈ​ការ​ត្រួត​ពិនិត្យ ក្រសួង បានរកឃើញ​ខ្សែនាំ​ជន​វៀត​ណាម​ទៅឯបរ​ទេស​ដោយខុស​ច្បាប់​តាម​រយៈ​រូបភាព​ទេសចរណ៍​។ ក្រសួងនេះបានផ្ញើរសំ​ណុំឯកសារពាក់ព័ន្ធនានាទៅកាន់ក្រសួ​ង នគរបាល​ដើម្បី​សហការ​ស៊ើប​អង្កេត​​រឿង​ក្ដីនេះ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top