ព័ត៌មាន

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានដែលបានប្រារព្ធនៅប្រទេសថៃ


 រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich និងរដ្ឋមន្ត្រីការបរទេសថៃ  
 

 កិច្ចប្រ​ជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ​២០១៩ នៅទី​ក្រុង​បាំង​កក នៃប្រទេសថៃ។ 
 
ក្រោម​ប្រធានបទ “សន្តិសុខនិរន្តរភាព” កិច្ចប្រជុំនេះ បានគូសសញ្ញាសំខាន់មួយក្នុងការបង្កើនថែមទៀត កិច្ច​សហ​ប្រតិបត្តិការយោធាក្នុងតំបន់។ គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំដោយ​នាយ​ឧត្តម​សេនីយ៍​ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។
 
នៅឯកិច្ច​ប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ បានពិភាក្សាលើបណ្តាគំនិតផ្តួចផ្តើមក្របខ័ណ្ឌអាស៊ាន ស្តីពីគោល​នយោបាយ​សន្តិសុខ ជំនួយសុខាភិបាលយោធា និងតួនាទីរបស់អាស៊ានក្នុងការគ្រប់គ្រងព្រំដែន។ រដ្ឋមន្ត្រី​ទាំងអស់ក៏​បានពិភាក្សាលើការបើកទូលាយទំនាក់ទំនងតាមរយៈខ្សែ Hotline ផ្ទាល់ រវាង​អាស៊ាន​ជាមួយ​ប្រទេស សន្ទនា រួមមានអាមេរិក នូវែលសេឡង់ អូស្ត្រាលី រុស្ស៊ី កូរ៉េខាងត្បូង ចិន ឥណ្ឌា និងជប៉ុន​ជា​ដើម​។
 
រដ្ឋ​មន្ត្រីទំាងឡាយ គ្រោងនឹងចងក្រងសេចក្តីថ្លែងការណ៍មួយ សំដៅ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​នេសាទ​ខុស​ច្បាប់ មិនបានរាយការណ៍និងមិនតាមកាលកំណត់ (IUU) ក៏ដូចជាតួនាទី​របស់​យោធា​នៃបណ្តា​ប្រទេស​អាស៊ាន​ក្នុង​ការគ្រប់គ្រង់បញ្ហានេះ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 


top