ព័ត៌មាន

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានបានប្រារព្ធជាផ្លូវការ

 កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន (ASEAN SOM) និងកិច្ចប្រជុំពាក់ព័ន្ធនានាបានធ្វើឡើងប្រារព្ធ នាព្រឹកថ្ងៃទី ២៨ ​ខែ​ឧសភា នៅ​ទីក្រុងបាងកក នៃប្រទេស ថៃ។ កិច្ចប្រជុំម​ន្រ្តីជាន់ខ្ពស់អាស៊ាន (ASE​AN SOM) និង​សន្និសីទ​ពាក់​ព័ន្ធ​នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ គណៈប្រតិភូវៀតណាម ដឹកនាំដោយ​អនុរដ្ឋ​មន្រ្តី​ក្រសួងការបរទេសនិងជាប្រធាន SOM ASEAN វៀតណាម លោក Nguyen Quoc Dung អញ្ជើញចូល​រួម​ក្នុង​កិច្ច​ប្រជុំនេះផងដែរ។
 
របៀបវារៈ​សំខាន់ៗនៃ​កិច្ចប្រជុំទាំង​នេះគឺដើម្បី​ត្រៀមរៀប​ចំស​ម្រាប់​កិច្ច​ប្រជុំកំពូល​អាស៊ាន​និង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ានលើកទី ៥២ (AMM 52) រួមទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយដៃគូ (PMC)  ដែលគ្រោង​នឹងប្រព្រឹត្ត​ទៅ នៅខែមិថុនានិងកក្កដាខាងមុខ នៅឯទីក្រុងបាងកក​នៃប្រទេសថៃតែម្តង។
 
ប្រធា​នបទ​ដែលគ្រោងយកមកពិភាក្សា រួមមានការបង្កើនកិច្ចសហប្រតិបត្តិការកសាងសហគមន៍អាស៊ាន ជាពិសេ​ស​បញ្ហាអាទិភាពក្នុងការកាន់ដំណែងជាប្រធានអាស៊ានរបស់ថៃ គឺជំរុញភាព​ជាដៃ​គូសម្រាប់​ការអភិវឌ្ឍ​ប្រកបដោ​យចីរភាព។ អង្គប្រ​ជុំក៏បានពិភាក្សាអំពីទិសដៅនិង​វិធានការដើម្បី​បង្កើន​ទំនាក់ទំនង​និងកិច្ច​សហប្រតិបត្តិកា​រ​រវាងអាស៊ាននិងដៃគូនានា ក៏​ដូចជាផ្លាស់ប្តូរទស្សនៈ​ស្តីពីបញ្ហាអន្តរជាតិ​និងតំបន់​ដែលមាន​ការយកចិត្ត​ទុកដាក់ដូច​គ្នា។

កិច្ចប្រជុំ ASEAN SOM និងកិច្ចប្រជុំពាក់ព័ន្ធនានា បានបង្ហាញ​ពីតួនាទី​របស់​ថៃ​ក្នុង​ការ​ជំរុញ​សន្តិភាព​និង​កិច្ច​សហប្រតិ​បត្តិការរវាងបណ្តាយុទ្ធសាស្រ្តតភ្ជាប់តំបន់ដើម្បីអនុវត្តន៍ជាក់ស្តែងនូវគោលដៅអំពីសន្ដិសុខ ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាពនិងកំណើនសេដ្ឋកិច្ចក៏ដូចជាធានា​សន្តិសុខសង្គម ជាមួយចក្ខុវិស័យមួយដើម្បីកសា​ង សហ គមន៍​អាស៊ានឆ្ពោះទៅអនាគត ដោយយកប្រជាជនជា​គោលនិង​គ្មាននរណា​ម្នាក់ត្រូវ​ការបោះបង់​នៅខាង​ក្រោយ​នៅ​ឡើយ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 


top