ព័ត៌មាន

កិច្ចប្រជុំប្រចាំរបស់រដ្ឋាភិបាលស្តីពីការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩

នារសៀលថ្ងៃទី ១៧ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំរបស់រដ្ឋាភិបាល ស្តីពីការងារបង្ការទប់ស្កាត់ជំងឺរាត្បាតកូវីដ ១៩។
 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំរដ្ឋាភិបាល (រូបថត៖ TTXVN)


ក្នុងជំនួបធ្វើការនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យសមាជិករដ្ឋាភិបាលទាំងអស់ ធ្វើការពិភាក្សាយ៉ាងជ្រាលជ្រៅអំពីការងារបង្ការ ទប់ស្កាត់ជំងឺរាត ត្បាត កូវីដ ១៩ ក្នុងរយៈពេលកន្លងមកក៏ដូចជាបច្ចុប្បន្ន ដោយដកចេញមេរៀន និងធ្វើការវាយតម្លៃពីស្ថានភាពដើម្បីនាំចេញដំណោះស្រាយប្រកប ដោយប្រសិទ្ធភាពបំផុត សម្រាប់ការងារបង្ការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ។ ក្នុងនោះ ផ្តោតសំខាន់លើបញ្ហាដូចជា៖ ការងារដឹកនាំនិងដាក់ចេញទិសដៅក្នុងការការ ងារបង្ការទប់ស្កាត់ជំងឺកូវីដ ១៩;  ដំណោះស្រាយនិងវិធីសាស្រ្តដែលបានអនុវត្តន៍ក្នុង រយៈពេលកន្លងមក; សមត្ថភាពទប់ទល់របស់ក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ ចំពោះមុខស្ថានភាពដែលមិននឹកស្មានដល់។

សូមគូសបញ្ជាក់ថា គិតត្រឹមម៉ោង ១២ ថ្ងៃទី ១៧ ឧសភា វៀតណាមមានអ្នកជំងឺឆ្លង កូវីដ ១៩ ចំនួន ៤.២៤២ នាក់ក្នុងនោះអ្នកជំងឺ ៣៧ នាក់បានស្លាប់។ បច្ចុប្បន្ននេះ ផ្នែកនានានិងមូលដ្ឋានទាំងអស់ កំពុងអនុវត្តន៍យ៉ាងម៉ឺងមាត់នូវការបញ្ជានែនាំនិងបទប្បញ្ញត្តិស្តីពីបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top