ព័ត៌មាន

កិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី វៀតណាម - ហ្វីលីពីន


 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសវនាការជាមួយប្រធានាធិបតីហ្វីលីពីន (រូបថតៈ TTXVN)

 ទទួលតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Teodoro Lopez Locsin នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ​វៀតណាម លោក Pham Binh Minh បាន​ធ្វើទស្សនកិច្ច​នៅ​ប្រទេស​ហ្វីលីពីន​ និងអញ្ជើញជាសហប្រធាននៃសម័យ​ប្រជុំលើកទី ៩ គណៈ​កម្មាធិការ​ចម្រុះ ស្តីពី​កិច្ច​សហប្រតិ​បត្តិការ​រួម ​វៀតណាម - ហ្វីលីពី​ន។
 
នៅ​ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានរីករាយដោយឃើញថា កិច្ច​សហប្រតិ​បត្តិការ​ផ្នែក​ការពារ​ជាតិ​និង​សន្តិសុខ​ បន្តត្រូវបានពង្រឹ​ងនិងកាន់តែជាក់ស្តែងឡើង តា​ម រយៈការផ្លា​ស់ប្តូរ​ព័ត៌មាន​និង​ពិសោធន៍​រវាងកង​កម្លាំង​ប្រដាប់អាវុធ​នៃប្រទេសទាំងពីរ ក៏ដូចជារក្សាជាទៀងទាត់រាល់យ​ន្តការ ដូចជា កិច្ចសន្ទនាគោល​នយោបាយ​ការ​ ពារជាតិនិងការពិគ្រោះផ្នែកយោធាជើងទឹកទ្វេភាគីផងដែរ។
 
ភាគីទាំងពីរបានឯកភាពគ្នា អនុវត្តរាល់វិធានការ ដើម្បីពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្ក​លក្ខណៈងាយស្រួលសម្រាប់អាជីវកម្មរបស់ប្រទេសទាំងពីរ បង្កើនកិច្ច​សហ​ប្រតិ​បត្តិការ​វិនិយោគ​និង​ធ្វើអាជីវ​កម្ម​។ ជាពិសេស ជំរុញរាល់​វិធានការ ដើម្បីលើក​ទឹកចិត្តឲ្យភ្ញៀវទេសចរ​នៃប្រទេស​ទាំងពីរ​ចូល​ទីផ្សារ​របស់​គ្នាទៅ​វិញទៅមកនាពេលអនាគត។
 
ក្នុងជំនួប​ពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិ ភាគីទាំងពីរ បានអះអាងថា នឹងបន្តកិច្ច​សហប្រតិ​បត្តិការ​ក្នុង​វេទិកាព​ហុភាគី និងប្តេជ្ញាចិត្តរួមជាមួយរ​ដ្ឋជាសមាជិកអាស៊ានដទៃទៀត ដើ​ម្បីជំរុញ​សាមគ្គី​ភាពក្នុង​អាស៊ាន ប​ង្កើនតួនាទីជាមជ្ឈមណ្ឌល របស់អាស៊ានសម្រាប់បញ្ហាសន្តិសុខ​និងបញ្ហាយុទ្ធសាស្រ្តតំបន់។​ ភាគី​ទាំងពីរ​បាន​សង្កត់ធ្ងន់អំពីសារៈសំខាន់នៃ​ការធានា សន្តិភាព សន្តិ​សុខ សុវត្ថភាព​អាកាសចរណ៍​និង​នាវាចរណ៍​នៅក្នុង​សមុទ្រ​ខាងកើត​ ដោះស្រាយជម្លោះដោយសន្តិវិធី ​គោរពច្បាប់អន្តរជាតិ​ និង​អនុសញ្ញា​អង្គការ​សហប្រជា​ជាតិស្តីពី​ច្បាប់សមុទ្រឆ្នាំ ១៩៨២​ ។​

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh និងរដ្ឋមន្ត្រី Teodoro Lopez Locsin បាន​ចុះហត្ថលេខាលើ​អនុស្សរណៈនៃ​កិច្ចព្រមព្រៀង​និង​កម្ម​វិធីសកម្មភាព​សម្រាប់ការ​អនុវត្តភាព​ជាដៃគូ​យុទ្ធសាស្ត្រ​វៀត​ណាម - ហ្វីលីពីន ដំណាក់កា​ល ២០១៩ - ២០២​១។
 
នារសៀលថ្ងៃដ​ដែល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋម​ន្ត្រីការបរទេសវៀតណាម ​លោក Pham Binh Minh បានជួបសវនាការ​ជាមួយប្រធានាធិ​បតីលោក Rodrigo Dutert នៅវិមានប្រធានាធិ​បតីហ្វីលីពីន​។ នៅក្នុង​ជំនួ​ប​នេះ ​លោក Rodrigo Duterte បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃភា​ពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមនិ​ង វាយ​តម្លៃខ្ពស់​ ចំពោះលទ្ធផលទទួលបានពីកិច្ចប្រ​ជុំលើកទី ៩ នៃគណៈកម្មាធិការចម្រុះ​ ស្តីពីកិច្ច​សហប្រតិបត្តិការ​ទ្វេភាគីវៀត​ណាម - ហ្វីលីពីន ដោយចាត់​ទុកថានេះ គឺជាយន្តការ​ដ៏សំខាន់​បំផុត​ដើម្បី​បន្តជំរុញ​កិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែ​ស៊ីជម្រៅនិង​ដើម្បីផល​ប្រយោជន៍​របស់ប្រជាជន​នៃប្រទេស​ទាំង​ពីរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top