ព័ត៌មាន

កិច្ចប្រជុំទី៥ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀត​ណាម-​ហូឡង់​៖ ជំរុញ​ខ្លាំង​និង​បើក​ទូលាយ​កិច្ច​សហប្រតិបត្តិកា​រ​


កិច្ចប្រជុំទី៥ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ហូឡង់៖ជំរុញខ្លាំងនិងបើកទូលាយកិច្ចសហប្រតិបត្តិការថ្មី

នាថ្ងៃទី៣០ ខែ​មិនា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំទី៥​គណៈ​កម្មាធិការ​អន្តរ​រដ្ឋាភិបាល​វៀត​ណាម​-ហូឡង់​ ស្ដីអំពីការបន្សាំជាមួយបំរ៉ែបំ​រួលអាកាសធាតុ និងការគ្រប់គ្រងប្រភពទឹក។ នៅទីនេះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ អំពីបណ្ដាដំណើការអនុវត្តខ្លឹមសារនានា ដែលបានចុះហត្ថលេខា និង​ពិភាក្សាអំពី​បណ្ដា​ជំហាន​សហ​ប្រតិបត្តិការ​ជាបន្តក្នុង​ក្របខ័ណ្ឌ​គំរោងការណ៍។ រដ្ឋមន្ត្រីក្រសួ​ងធនធាននិងបរិស្ថានវៀតណាម លោក Nguyen Minh Quang បាន​សង្កត់​ធ្ងន់​ថា៖​ កិច្ចប្រជុំនេះបានអះអាងនូវការសន្យា របស់រដ្ឋាភិបាលវៀតណាម និងហូឡង់បន្តអនុវត្ត​កិច្ចព្រម​ព្រៀងដៃគូ​យុទ្ធសាស្ត្រ អំពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ និងគ្រប់​គ្រងប្រភព​ទឹក ចាប់ពី​ឆ្នាំ​២០១០ អោយ​បាន​ស៊ីជំរៅ និងជាក់ស្ដែងថែមទៀត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top