ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២៖ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បើកកិច្ចប្រជុំត្រៀម

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាំបាច់ត្រូវពង្រីកយ៉ាងខ្លាំងក្លាកម្លាំងសាមគ្គីភាព ឯកភាព ស្វ័យភាពជាយុទ្ធសាស្ត្រ ពង្រីកមជ្ឈភាពប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការគាំទ្រ និងគោរពរបស់ដៃគូនានា ព្រមទាំងអះអាងពីបេសកកម្មថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។
រដ្ឋមន្ត្រី​ការបរទេស រួមជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ Timor-Leste និង​អគ្គលេខាធិការអាស៊ាន លោក Kim Hourn ថតរូបទុក​ជាអនុស្សាវរីយ៍។ រូបថត៖  VNA ផ្សាយ

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី លោករដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី ២៦ និងក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ៣៣។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំទាំងនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាំបាច់ត្រូវពង្រីកយ៉ាងខ្លាំងក្លាកម្លាំងសាមគ្គីភាព ឯកភាព ស្វ័យភាពជាយុទ្ធសាស្ត្រ ពង្រីកមជ្ឈភាពប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការគាំទ្រ និងគោរពរបស់ដៃគូនានា ព្រមទាំងអះអាងពីបេសកកម្មថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា ការបង្កើនកិច្ចសហប្រតិបត្តិការអនុតំបន់ ក្នុងនោះអាស៊ានចាំបាច់ត្រូវដើរតួនាទីជាមជ្ឈភាព ផ្សារភ្ជាប់ការអភិវឌ្ឍន៍អនុតំបន់ជាមួយកម្មវិធីសហប្រតិបត្តិការរួមរបស់អាស៊ាន ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ របៀបរបប និងមនុស្ស សំដៅបង្កើតកម្លាំងចលករកំណើនសម្រាប់អនុតំបន់ ជួយឧបត្ថម្ភដល់គោលដៅបង្រួញគម្លាតអភិវឌ្ឍន៍។

លោករដ្ឋមន្ត្រីការបរទេសវៀតណាមក៏បានអះអាងសារជាថ្មីគោលជំហជាគោលការណ៍របស់អាស៊ានអំពីសមុទ្រខាងកើតដោយសង្កត់ធ្ងន់លើការទទួលខុសត្រូវរបស់ប្រទេសនីមួយៗក្នុងការកសាងសមុទ្រខាងកើតឲ្យក្លាយទៅជាដែនសមុទ្រសន្តិភាព

សុវត្ថិភាព និងស្ថិរភាព ព្រមទាំងអំពាវនាវដល់ប្រទេសនានារក្សាការសន្ទនា បង្កើនទំនុកចិត្ត ដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS 1982)។ វៀតណាម រួមជាមួយអាស៊ាន និងចិនប្តេជ្ញាចិត្តគោរពការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ខិតខំប្រឹងប្រែងសម្រេចឱ្យបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង និងស្របតាមច្បាប់អន្តរជាតិ៕

  

top