ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ បានលើកឡើងពីបញ្ហាសំខាន់ៗក្នុងតំបន់

ការប្រជុំតាមអ៊ិនធឺណិតសម្រាប់ក្រុមស្ត្រីអាស៊ានដើម្បីសន្តិភាព



ព្រឹកថ្ងៃ ទី ២៦ ខែមិថុនា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នឹងប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ។ នេះជាលើកដំបូងនៅក្នុងប្រវត្តិ សាស្ត្រ ដែលកិច្ចប្រជុំកំពូលអាស៊ានបានប្រ ព្រឹត្តទៅតាមរយៈប្រព័ន្ធអ៊ិនធឺរណិត។ ក្នុងនាមជាប្រធានអាស៊ាន ២០២០ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc នឹងធ្វើជាប្រធានសម័យបើកកិច្ចប្រជុំ សម័យប្រជុំពេញអង្គនិងវគ្គពិភាក្សាពាក់ព័ន្ធនានា។

ក្នុងចំណោមវគ្គពិភាក្សាទាំងនោះ មានសម័យប្រជុំពិសេសរបស់មេដឹកនាំអាស៊ានស្តីពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងយុគសម័យ ឌីជីថល។ នេះគឺជាគំនិតផ្តួចផ្តើមររបស់វៀតណាម ដើម្បីរំលឹកខួបលើកទី ២៥ នៃការអនុម័តលើសេចក្តីប្រកាសនិងកម្មវិធីនយោបាយទីក្រុងប៉េកាំងសម្រាប់លើកកម្ពស់សិទ្ធិរបស់ស្ត្រី។ សកម្មភាពនេះក៏មានគោលបំណងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវគោលដៅដែលបានដាក់ចេញនៅក្នុងកម្មវិធីនយោបាយទីក្រុងប៉េកាំង ក៏ដូចជាជំរុញសមភាពយេនឌ័រនិងលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន។ ឯកអគ្គរដ្ឋទូត Nguyen Nguyet Nga ទីប្រឹក្សាជាន់ខ្ពស់នៃលេខាធិការដ្ឋានជាតិអាស៊ានបានមានប្រសាសន៍ថា៖ “ខ្លឹមសារនៃសមភាពយេនឌ័រមានសារៈសំខាន់ណាស់ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា។ នេះជាគោលដៅទី ៥ ក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិទាំង ១៧ ដែលសមាជិកទាំងអស់បានអនុវត្តតាំងពីឆ្នាំ ២០១៥ មក។ សម្រាប់បណ្តាប្រ ទេសអាស៊ាននិងវៀតណាម នេះគឺជាគោលដៅដែលយើងខិតខំព្រោះស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅតែមានការលំបាកជាច្រើន។ ចំណែកប្រទេសអភិវឌ្ឍន៍ដៃគូអាស៊ានវិញ ពួកគេពិតជាចង់ចែករំលែកបទពិសោធន៍របស់ពួកគេ។ ហេតុដូច្នេះសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិវិស័យនេះមានអាទិភាពខ្ពស់ណាស់”។

នៅថ្ងៃទី ២៦ ខែមិថុនា ឯកសារមួយចំនួននឹងត្រូវបញ្ជូនទៅកិច្ចប្រជុំកំពូលដើម្បីទទួលបានការអនុម័តផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top