ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ាន ៣៥៖ បណ្តាប្រទេសអាស៊ានបញ្ចប់ការពិភាក្សាគ្នាអំពី កិច្ចព្រមព្រៀង RCEP


 ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ាន ៣៥ (រូបថត៖ TTXVN)
 

នៅ​រសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងបទ​សម្ភាសន៍​ទៅកាន់​អ្នក​សារព័ត៌​មាន​បន្ទាប់​ពីចូល​រួមកិច្ច​ប្រជុំអាស៊ាន​លើក​ទី ៣៥ និងអាស៊ាន-ចិន, អាស៊ាន - ឥណ្ឌានៅប្រទេសថៃ រដ្ឋមន្ត្រីពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​អន្តរជាតិ​របស់ម៉ា​ឡេស៊ីលោក Darell Leiking បានឲ្យដឹងថា បណ្តាប្រទេសសមាជិក​អាស៊ានបាន​បញ្ចប់​ការពិភាក្សា​គ្នាអំពីកិច្ចព្រមព្រៀងភាពជា​ដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ។
 
បើតាមលោក Darell Leiking បានឲ្យដឹងថា បណ្តាប្រទេសដែលចូលរួមក្នុង RCEP បាន​ពិភាក្សា​គ្នា​អំពី​កិច្ច​ព្រម​​ព្រៀង​នេះ​ ប៉ុន្តែគ្រាន់តែពិភាក្សាអំពីខ្លឹមសារ ​មូលដ្ឋាន​បំផុត​ដោយ​សារតែមាន​បញ្ហាជា​ច្រើន​មិនឯកភាព​គ្នានៅ​ឡើយ។ លោក​បានបន្តទៀតថា នៅពេលដែលមានបណ្តាប្រទេស​មាជិកអាស៊ាន​បាន​បញ្ចប់ការ​ពិភា​ក្សា​លើកិ​ច្ច​ព្រមព្រៀងនេះ ប៉ុន្តែនៅតែមានប្រទេសមួ​យចំនួនមានទស្សនៈ ខុ​សគ្នានៅ​ក្នុង​នៅពេល​ដែល​គេអះ​អាង​ថា​ខ្លឹមសាររបស់កិច្ចព្រមព្រៀងនេះមិនច្បាស់លាស់នោះឡើយ។ ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នៃ​ប្រទេស​ដែល​ចូលរួម​ក្នុង RCEP បន្តពិភាក្សាគ្នាបអំពីកិច្ចព្រមព្រៀងនេះនៅថ្ងៃទី ៤ ខែវិច្ឆិកា។ ទន្ទឹមនេះ​នាយករដ្ឋ​មន្រ្តី​ម៉ាឡេ​ស៊ី ​លោក Mahathir Mohamad បានមាន​ប្រសាសន៍​ថាបញ្ហា​នៃការចរចា​ពហុភាគីគឺ​ចាំបាច់​ត្រូវ​មាន​ការ​យល់​ព្រម​ពីគ្រប់ភាគីទាំងអស់ប្រសិនបើមានប្រទេសតែមួយមិនយល់ស្របទេ ដំណើរការចរ​ចានឹង​ឈានដល់​ទីបរាជ័​យ​តែម្តង៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top