ព័ត៌មាន

កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នឹងប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន ក្នុងខែឧសភា

ក្នុងអំឡុងកិច្ចប្រជុំរយៈពេលពីរថ្ងៃ មេដឹកនាំអាស៊ាននឹងមានជំនួបទល់មុខជាមួយប្រធានាធិបតីលោក Joe Biden និងអនុប្រធានាធិបតីលោកស្រី Kamala Harris ។

នៅថ្ងៃទី ១៦ ខែមេសា លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Jen Psaki បានបញ្ជាក់ជាផ្លូវការថា ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងទទួលមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី ១២ និងទី ១៣ ខែឧសភា។

ក្នុងអំឡុងកិច្ចប្រជុំរយៈពេលពីរថ្ងៃ មេដឹកនាំអាស៊ាននឹងមានជំនួបទល់មុខជាមួយប្រធានាធិបតីលោក Joe Biden និងអនុប្រធានាធិបតីលោកស្រី Kamala Harris ។ កិច្ចប្រជុំកំពូលឆ្នាំនេះ បានប្រព្រឹត្តិទៅចំពេលខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងអាមេរិក-អាស៊ាន ហើយជាឱកាសសម្រាប់រដ្ឋបាលលោក Biden បង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែង និងបញ្ជាក់ពីមជ្ឈភាពរបស់ប្រទេសជាសមាជិកអាស៊ានក្នុងការនាំចេញដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះបញ្ហាបន្ទាន់បំផុតក្នុងតំបន់។

កិច្ចប្រជុំក៏បានប្រព្រឹត្តិទៅនៅពេលដែលទាំងតំបន់ និងពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។ របៀបវារៈនៃកិច្ចប្រជុំនឹងផ្តោតសំខាន់លើបញ្ហានៃកិច្ចសហប្រតិបត្តិការក្នុងការស្តារឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ សន្តិសុខ សុខាភិបាលពិភពលោក កិច្ចសហប្រតិបត្តិការនាវាចរណ៍ ការអប់រំ ទំនាក់ទំនងរវាងមនុស្សជាមួយមនុស្ស ការចូលរួមសេដ្ឋកិច្ច ការតភ្ជាប់ និងអភិវឌ្ឍន៍ធនធានមនុស្ស។ កិច្ចប្រជុំក៏នឹងពិភាក្សាអំពីមធ្យោបាយ និងវិធានការនានា ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រទេសជាសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក៕


top