គ្មានពេលណាកិត្តសព្ទហាណូយ - វៀតណាម បានរំលឹកដល់ជាច្រើនដងនៅលើសារព័ត៌មានទូទាំងពិភពលោកដូចប៉ុន្មានថ្ងៃកន្លង។ នោះពីព្រោះក្រុងហាណូយ ជាទីកន្លែងបានអាមេរិក និង កូរ៉េខាងជើង ជ្រើសយកទីកន្លែងរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរ ជាព្រឹត្តិការណ៍ទាក់ទាញយកចិត្តទុកដាក់ខ្លាំង នៃសហគមន៍ និង មតិអន្តរជាតិ។
ដំណោះស្រាយអំពីការងារហេតុអ្វី បែរជាក្រុងហាណូយ ដែលមិនមែនជាទីកន្លែង ធ្លាប់បានដាក់ចេញ សម្រាប់ជ្រើសរើសយកបម្រើកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរ អ្នកឯកទេសវៀតណាម និង បរទេស សុទ្ធតែមានយោបល់ថា នោះពីព្រោះវៀតណាមជានិមិត្តរូប បទដ្ឋានមួយបោះរំលងសង្រ្គាម បំបាត់អតីតកាល បើកទ្វារសមារណកម្ម និងអភិវឌ្ឍន៍។
“តាំងពីបោះជំហានមកដល់វៀតណាមពីរាត្រីកន្លងហើយ ខ្ញុំបានឃើញនូវភាពផ្លាស់ប្តូរជាច្រើនរបស់ប្រទេសមិត្ត។ ហើយពិតជាវៀតណាមបានផ្លាស់ប្តូរច្រើន មកដល់សព្វថ្ងៃ ទូទាំងពិភពលោកក៏យកចិត្តទុកដាក់ដល់មិត្ត”។
លោកប្រធានាធិបតីអាមេរិក Donald Trump សរសេរនៅលើបណ្តាញសង្គម Twitter ។.
|
មានមូលហេតុច្រើន ដើម្បីវៀតណាមបាន ជើងជ្រើសយកទាំងអាមេរិក និង កូរ៉េខាង។ ក្នុងប៉ុន្មានឆ្នាំកន្លង រួមជាមួយខឿននយោបាយស្ថិរភាព បរិយាកាសសន្តិសុខសុវត្ថិភាព វៀតណាមមានបទពិសោធន៍ច្រើនក្នុងការងាររៀបចំជោគជ័យ សុវត្ថិភាពទាំងស្រុង នូវកិច្ចប្រជុំកំពូលអន្តរជាតិលំដាប់ៗ។ សំឡឹងមើលអនាគត វៀតណាមនឹងទទួលបន្ទុកជាប្រធានអាស៊ានឆ្នាំ២០២០ និងកំពុងជាបេក្ខជនឈរឈ្មោះតែមួយគត់ នៃក្រុមបណ្តាប្រទេសអាស៊ី - ប៉ាស៊ីហ្វីក សម្រាប់ដំណែងសមាជិកមិនអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិអាណិត្តកាល ២០២០ ២០២១។
លោកប្រធានាធិបតីអាមេរិក Donald Trump និង លោកប្រធានកូរ៉េខាងជើង Kim Jong-un មានកិច្ចជំនួបដំបូង នៅម៉ោង១៨ ៣០នាទី នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារ Sofitel Legend Metropole បើកកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរនៅក្រុងហាណូយ។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានាធិបតីអាមេរិក Donald Trump និង លោកប្រធានកូរ៉េខាងជើង Kim Jong-un ពិសាអាហាររាត្រីស្និទ្ធស្នាល បន្ទាប់ពីជំនួបដំបូងនៃកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង លើកទីពីរ នៅក្រុងហាណូយ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានាធិបតីអាមេរិក Donald Trump និង លោកប្រធានកូរ៉េខាងជើង Kim Jong-un ធ្វើដំណើរកម្សាន្តក្នុងបរិវេណសណ្ឋាគារ Sofitel Legend Metropole ទៅកាន់បន្ទប់ពិភាក្សាបើកទូលាយ ជាមួយនឹងរដ្ឋមន្រ្តីប្រទេសទាំងពីរនៅក្រុងហាណូយ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
កិច្ចពិភាក្សាបើកទូលាយ រវាងប្រធានាធិបតីអាមេរិក Donald Trump និង លោកប្រធានកូរ៉េខាងជើង Kim Jong-un ។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានចុះផ្សាយ
ក្បូនឡានរបស់លោកប្រធានកូរ៉េខាងជើង Kim Jong-un លើដងវិថីហាណូយ។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ក្បួនឡានរបស់លោកប្រធានាធិបតីអាមេរិក Donald Trump លើដងវិថីហាណូយ។ រូបថត៖ ខាញឡុង/កាសែតរូបភាពវៀតណាម |
“ការដែលវៀតណាមរៀបចំកិច្ចប្រជុំសំខាន់នេះ សឱ្យឃើញថានេះជាប្រទេសមួយ មានទំនុកចិត្ត បានគោរពជាដៃគូមានអនាគតនៃប្រទេសជាច្រើន”។
លោក Grigory Lokshin ជាកម្មាភិបាលស្រាវជ្រាវជាន់ខ្ពស់ ចំណុះមជ្ឈមណ្ឌលវៀតណាម និង អាស៊ាន ចំណុះវិទ្យាស្ថានវិទ្យាសាស្រ្តរុស្ស៊ី។
|
អាចអះអាងថា វៀតណាមមានតួនាទីគួរទុកចិត្តក្នុងបទដ្ឋានសន្តិភាពលើឧបទ្វីបកូរ៉េខាងជើង។ វៀតណាមក៏ស្ថិតនៅក្នុងចំណោមប្រទេសមួយចំនួនតិច ដែលមានទំនាក់ទំនងមិត្តភាពជាមួយនឹងអាមេរិក និង កូរ៉េខាងជើង ទន្ទឹមនោះមានទីតាំងភូមិសាស្រ្តងាយស្រួល សម្រាប់ការចលនានៃប្រទេសទាំងពីរ។ ជាមួយនឹងការក្លាយជាទីកន្លែងជំនួប រវាងលោកប្រធានាធិបតីអាមេរិក D.Trump និង លោកប្រធានកូរ៉េខាងជើង Kim Jong-un វៀតណាមកត់ត្រាបន្ថែមព្រឹត្តិការណ៍ដូចជាប្រទេសមួយ ផ្តល់បានទំនុកចិត្តពីសំណាក់មិត្តភក្តិសារព័ត៌មាន ទៅដល់ដៃគូអភិវឌ្ឍន៍លំដាប់ថ្នាក់ពិភពលោក។
ព្រឹត្តិការណ៍នេះ អះអាងម្តងទៀតនូវភាពជោគជ័យនៃគោលនយោបាយផ្លាស់ប្តូរថ្មី ដែលវៀតណាមដំណើរការជាង៣០ឆ្នាំកន្លង។ មាគ៌ាត្រឹមត្រូវ ដែលបក្សជ្រើសផ្តល់ជូនទឹកដី នូវគោលជំហរថ្មីក្នុងសហគមន៍អន្តរជាតិ និង ជារូបភាពគំរូអភិវឌ្ឍន៍មួយ ចំពោះប្រទេសជាច្រើន៕
អរគុណនៃការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅនៃក្រុងហាណូយក្នុងសប្តាហ៍នេះ របស់លោកប្រធាន ង្វៀន ភូត្រុង (Nguyen Phu Trong) លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងទូទាំងប្រជាជនវៀតណាមដ៏អស្ចារ្យ! អរគុណប្រជាជនវៀតណាម អ្នកបានរាប់អានយើងខ្ញុំដោយសុទ្ធចិត្ត។ អរគុណការទទួលបដិសណ្ឋារកិច្ចដ៏កក់ដៅ នៃថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម។
លោកប្រធានាធិបតីអាមេរិក Donald Trump សរសេរលើបណ្តាញ Twitter
|
អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ កាសែតរូបភាពវៀតណាម /ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ AFP