ព័ត៌មាន

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកឆ្នាំ២០២២ ចេញសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួម

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកបានប្រព្រឹត្តិទៅនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ឧសភា។
  កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកឆ្នាំ២០២២ (រូបថត៖ qdnd.vn)  

ភាគីទាំងពីរសម្រេចបានការព្រមព្រៀងគ្នាដ៏សំខាន់ៗ ជាច្រើន ហើយ សេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមបានវាយតម្លៃអំពីដំណាក់កាលសហប្រតិបត្តិការថ្មីក្រោយរយៈពេល ៤៥ ឆ្នាំ។ សេចក្ដីថ្លែងការណ៍រួមបានអះអាងសារជាថ្មីម្ដងទៀតពីការសន្យាអំពីការបង្កើន និងកសាងទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន -សហរដ្ឋអាមេរិកឱ្យកាន់តែទូលំទូលាយជាងទៀត។ សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់លើខ្លឹមសារសហប្រតិបត្តិការដូចជា៖ រួមគ្នាឆ្លើយតបនិងជំងឺរាតត្បាតកូវីដ -១៩; បង្កើនការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច; ជំរុញកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត ក្នុងនោះទទួលស្គាល់លក្ខណៈទូទៅ និងឯកភាពនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ហើយចាត់ទុកថានេះគឺជាក្របខ័ណ្ឌគតិយុត្តិសម្រាប់សកម្មភាពនៅលើសមុទ្រ និងមហាសាគរ; បង្កើនជំនួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន;ទាញយកបច្ចេកវិទ្យា និងជំរុញការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត; ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; រក្សាសន្តិភាព និងកសាងទំនុកទុកចិត្ត។ សេចក្តីថ្លែងការណ៍ក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការរក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយគ្មានអាវុធប្រល័យលោក ទាំងអស់ផ្សេងទៀត។

នារយៈបេលខាងមុខ ទាំងអាស៊ាន និងសហរដ្ឋអាមេរិកសុទ្ធតែមានគោលបំណងចង់តម្លើងទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការថ្មី ហើយប្រគល់ឲ្យបណ្ដារដ្ឋមន្ត្រីសម្របសម្រួលគ្នាអនុវត្តន៍សេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមនេះផងដែរ៕


top