ព័ត៌មាន

កិច្ចប្រជុំកំពូល G20 - ថ្នាក់ដឹកនាំកាណាដានិងចិនពិភាក្សាគ្នាអំពី "ប្រសិទ្ធភាព"


 ថ្នាក់ដឹកនាំបណ្តាប្រទេសថតរូបទុកអនុស្សវរីយ៍នៅក្នុងកិច្ចប្រជុំកំពូល G20

 នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៩ មានមន្ត្រីមិនបញ្ចេញឈ្មោះមួយរូបមកពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីកាណាដា បាន​ឲ្យដឹងថា នាយករដ្ឋមន្ត្រីកាណាដាលោក ​Justin Trudeau និងប្រធានរដ្ឋចិន លោកស៊ីជី​នពីង​ បានមាន «ជំនួប​ពីភាក្សាប្រកប​ដោយប្រសិទ្ធភាពនិងការស្ថាបនា" នៅខាងក្រៅកិច្ចប្រជុំកំពូល​ G20 នៅទីក្រុង​អូសាកានៃ​ប្រទេសជ​ប៉ុន។
 
យោងតាមនោះ លោ​ក Trudeau បានជួបពិភាក្សា«លើសពីមួយដង» ជាមួយលោក ស៊ីជីនពីង ហើយនេះក៏ជា​ជំនួប​ដំបូងបង្អស់​រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពី​រផងដែរ ចាប់តាំងពីទំនាក់​ទំនង​ពាណិជ្ជកម្ម​និង​ការទូត​ទ្វេភាគី​បាន​ជាប់គាំងដោយសារប្រទេសកាណាដា បាន​ចាប់ខ្លួននាយិការហិរញ្ញវត្ថុរបស់ក្រុម​ហ៊ុន Huawei លោក​ស្រី Mèng Wănzhōu តាមសំណើរពីប្រទេសអាមេរិកផងដែរ ។  ព័ត៌មាន​ពោលខាង​លើនេះ​ត្រូវបាន​ចេញផ្សាយនៅពេលដែលទំនា​ក់ទំនងរវាងចិន និងកា​ណាដាត្រូវ​បាន​អ្នកសង្កេត​ការណ៍​វាយ​តម្លៃថា​គឺស្ថិត​នៅក្នុង​ពេលវេលា​ដ៏អាក្រក់បំផុតចាប់តាំងពីប្រទេ​សទាំងពីរ បានបង្កើតទំនាក់ទំនងការ​ទូតនា​ឆ្នាំ១៩៧០ មក​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top