ព័ត៌មាន

កិច្ចប្រជុំ AMMR ២០២២៖ ឥណ្ឌូនេស៊ីសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តរក្សាស្ថិរភាពនិងសន្តិភាពនៅសមុទ្រខាងកើត

ថ្លែងក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMMR) នាថ្ងៃទី ១៧ ខែកុម្ភៈ ដែលដឹកនាំដោយកម្ពុជា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តរក្សាស្ថិរភាពនិងសន្តិភាពនៅសមុទ្រខាងកើត។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi (រូបថត៖ AFP/TTXVN)
សេចក្តីថ្លែងការណ៍របស់ លោកស្រី Retno Marsudi បានបញ្ជាក់យ៉ាងច្បាស់លើសារៈសំខាន់ នៃការសម្រេចរួចរាល់រាល់កិច្ចចរចារ ស្តីពីក្រមសីលធម៌។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលចរចាត្រូវតែមានខ្លឹមសារនិងមានប្រសិទ្ធភាព ហើយត្រូវតែស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ។

ក្រៅពីខ្លឹមសារដូចដែលបានពោលខាងលើ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក ស្រី Retno Marsudi ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងរចនាសម្ព័ន្ធសុខាភិបាលក្នុងតំបន់ផ្សេងៗ ដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលពីរឆ្នាំកន្លងមក ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងជំងឺរាតត្បាតនាពេលអនាគត៕


top