កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ (ADMM-១៨) បានប្រព្រឹត្តទៅនាថ្ងៃ២០ ខែវិច្ឆិកា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ នាយឧត្តមសេនីយ៍ Chansamone Chanyalath។ គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេស វៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ ផាន វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។
នាយឧត្តមសេនីយ៍ លោក ផាន វ៉ាន យ៉ាង អញ្ជើញចូលរួមកិច្ចប្រជុំ ADMM-១៨ (រូបថត៖ qdnd.vn)
កិច្ចប្រជុំ ADMM-18 បានអនុម័តលើខ្លឹមសារសំខាន់ៗជាច្រើន
រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងវៀងចន្ទន៍៖ រួមគ្នាដើម្បីសន្តិភាព សន្តិសុខ
និងការពឹងផ្អែកលើខ្លួនឯង។
សេចក្តីថ្លែងការណ៍រួម
បានបញ្ជាក់ពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវគោលការណ៍
និងគោលបំណងជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន
សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងការពង្រឹងតួនាទីមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន
ដោយរក្សាបាននូវរចនាសម្ព័ន្ធតំបន់ផ្អែកលើច្បាប់ ស្របតាមច្បាប់អន្តរជាតិ
ដើម្បីផលប្រយោជន៍ប្រជាជន ក៏ដូចជាតួនាទីមជ្ឈភាពរបស់អាស៊ាន។
សេចក្តីថ្លែងការណ៍រួមក៏បានបញ្ជាក់ពីសារៈសំខាន់នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក
(AOIP)
ដើម្បីណែនាំអាស៊ានក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ។
រំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ភាគីទាំងអស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាពនិងស្ថាបនា
ដើម្បីធ្វើឱ្យសមុទ្រខាងកើតក្លាយជាសមុទ្រសន្តិភាព ស្ថិរភាព និងវិបុលភាព
តាមរយៈការអនុវត្តពេញលេញ
និងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត
(DOC) និងការចុះហត្ថលេខាយ៉ាងឆាប់ៗ
លើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងខ្លឹមសារសំខាន់ ស្របតាមច្បាប់អន្តរជាតិ៕