ព័ត៌មាន

កិច្ចចរចានៅទីក្រុងវីយែនស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នឹងបានតភ្ជាប់ឡើងវិញនៅខែកញ្ញាខាងមុខនេះ

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ សហភាពអឺរ៉ុប(EU) បានឲ្យដឹងថា បណ្តាកិច្ចចរចានៅទីក្រុងវីយែនស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នឹងបានតភ្ជាប់ឡើងវិញនៅខែកញ្ញាខាងមុខនេះ។

ប្រភពពត៌មានពីសហភាពអឺរ៉ុបបានឲ្យដឹងថា កិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់គ្រោងនឹងចាប់ផ្តើមឡើងវិញនៅខែខាងមុខ បន្ទាប់ពីការបង្កើតរដ្ឋាភិបាលនៅអ៊ីរ៉ង់បានបញ្ចប់។ នៅប៉ុន្មានថ្ងៃមុននេះ តំណាងភាគីអ៊ីរ៉ង់ក៏បានបញ្ជាក់ពីការបន្តកិច្ចចរចាដែលបានជាប់គាំង បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់នៅពាក់កណ្តាលខែមិថុនា។

ភាគីអ៊ីរ៉ង់បានស្នើឱ្យផ្អាកការចរចានុយក្លេអ៊ែរជាបណ្តោះអាសន្ននៅទីក្រុងវីយែនរហូតដល់ពេលដែលរដ្ឋាភិបាលអ៊ីរ៉ង់ថ្មីបានឈរកាន់អំណាច បន្ទាប់ពីលោក Ebrahim Raisi បានឈ្នះការបោះឆ្នោតប្រធានាធិបតី ដោយជំនួសលោកប្រធានាធិបតី Hassan Rouhani។ ប្រធានាធិបតីថ្មីនៃប្រទេសអ៊ីរ៉ង់លោក Ebrahim Raisi បានកាន់មុខតំណែងជាផ្លូវការនៅថ្ងៃទី ៥ ខែសីហានេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top