សេដ្ឋកិច្ច

កិច្ចខិតខំប្រឹងប្រែងរបស់សហគ្រាសវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មគាំទ្រ

យោងតាមស្ថិតិរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបច្ចុប្បន្នមានក្រុមហ៊ុនជិត ២.០០០ ដែលផលិតគ្រឿងបន្លាស់ក្នុងនោះមានតែសហគ្រាសប្រមាណ ៣០០ ប៉ុណ្ណោះដែលចូលរួមនៅក្នុងបណ្តាញផលិតកម្មនៃសាជីវកម្មពហុជាតិ។ ចំនួនសហគ្រាសដែលកំពុងប្រតិបត្តិការក្នុងឧស្សាហកម្មគាំទ្របច្ចុប្បន្នមានចំនួនជិត ៤.៥% នៃចំនួនសហគ្រាសសរុបក្នុងឧស្សាហកម្មផលិតកម្មនិងកែច្នៃ។ នៅឆ្នាំ ២០២០ វៀតណាមខិតខំមានសហគ្រាសប្រមាណ ១០០០ សហគ្រាសដែលមានសមត្ថភាពផ្គត់ផ្គង់ដល់សហគ្រាសតម្លើងនិងសាជីវកម្មពហុជាតិនៅលើទឹកដីនៃប្រទេសវៀតណាម។

រដ្ឋធានីហាណូយ (Ha Noi) គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលបង្កើតលក្ខខណ្ឌនិងគោលនយោបាយជាច្រើនសម្រាប់ឧស្សហកម្មគាំទ្រ ដើម្បីអភិវឌ្ឍ។ នេះបើយោងតាមគណៈកម្មាធិការប្រជាជនក្រុងហាណូយ (Ha Noi) នៅពេលខាងមុខនេះទីក្រុងហាណូយ (Ha Noi) នឹងទាក់ទាញការវិនិយោគពីគ្រប់ផ្នែកសេដ្ឋកិច្ចក្នុងវិស័យឧស្សាហកម្មគាំទ្រ ដើម្បីបង្កើនចំនួននិងគុណភាពសហគ្រាសដែលកំពុងប្រតិបត្តិការលើវិស័យនេះ។ ទីក្រុងហាណូយ (Ha Noi) ផ្តោតលើវិស័យសំខាន់ៗចំនួន ៣ គឺផលិតកម្មគ្រឿងបន្លាស់; ឧស្សាហកម្មគាំទ្របម្រើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់និងឧស្សាហកម្មគាំទ្រសម្រាប់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងស្បែកជើង។ ទន្ទឹមនឹងនេះជំរុញការតភ្ជាប់នូវការផ្គត់ផ្គង់នៅតំបន់សេដ្ឋកិច្ចសំខាន់ខាងជើង។

គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ (Ha Noi) ក៏បានកំណត់ទិសដៅដើម្បីខិតខំថានៅចុងឆ្នាំ ២០២០ តម្លៃផលិតកម្មឧស្សាហកម្មនៃឧស្សាហកម្មគាំទ្រនឹងមានប្រមាណ ១៨% នៃតម្លៃផលិតកម្មឧស្សាហកម្មកែច្នៃនិងឧស្សាហកម្មច្នៃផលិតហាណូយ (Ha Noi)។ សន្ទស្សន៍អភិវឌ្ឍន៍ឧស្សាហកម្មគាំទ្រប្រចាំឆ្នាំក្នុងវិស័យបច្ចេកវិទ្យាគាំទ្រកើនឡើងជាង ១២% ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចសម្រេចបានពី ៩,៧៨% - ១០,៧៩% / ឆ្នាំដើម្បីឈានដល់គោលដៅសម្រាប់ដំណាក់កាលពីឆ្នាំ ២០១៦  - ឆ្នាំ ២០២០ កើនឡើង ៨,៦ - ៩% ។ ទីក្រុង(Ha Noi)ក៏បានកំណត់ទិសដៅរហូតដល់ចុងឆ្នាំ ២០២០ នឹងមានសហគ្រាសប្រមាណ ៩០០ កំពុងប្រតិបត្តិការនៅក្នុងឧស្សាហកម្មគាំទ្រ នៅក្នុងទីក្រុងហាណូយ (Ha Noi)ដែលក្នុងនោះសហគ្រាសប្រមាណ ៤០០ មានប្រព័ន្ធផលិតកម្មនិងផលិតផលទទួលបានស្តង់ដារអន្តរជាតិនិងមានសមត្ថភាពផ្គត់ផ្គង់ចូលរួមក្នុងបណ្តាញផលិតកម្មសកលនៃសាជីវកម្មពហុជាតិនៅវៀតណាម។

 


តម្លើងសំបកកង់រថយន្តនៅរោងចក្រ Hyundaiថាញ់កុង (Thanh Cong) (ខេត្ត នីញប៊ិញ (NinhBinh)) ។ រូបថត៖ VNP


ថ្នាំលាបនៅខាងក្រោមរថយន្តនៅរោងចក្ររោងចក្រ Hyundai ថាញ់កុង (Thanh Cong) (ខេត្ត នីញប៊ិញ (NinhBinh)) ។ រូបថត៖ VNP


រថយន្ដ Hyundail តម្លើង នៅរោងចក្រចក្រ Hyundai ថាញ់កុង (Thanh Cong) (ខេត្ត នីញប៊ិញ (NinhBinh)) ។ រូបថត៖ VNP 


ពិនិត្យគ្រឿងបន្លាស់សម្រាប់ការតម្លើងរថយន្តនៅរោងចក្រហ៊ី Hyundai ថាញ់កុង (Thanh Cong) (ខេត្ត នីញប៊ិញ (NinhBinh)) ។ រូបថត៖ VNP


ចំណាំ


ការត្រួតពិនិត្យប្រព័ន្ធផលិតគ្រឿងបន្លាស់កង់នៅឯក្រុមហ៊ុន ម៉ាញក្វាង (ManhQuang)។ រូបថត៖ VNP


ត្រួតពិនិត្យគុណភាពផលិតផលមុនពេលដឹកជញ្ជូនដល់អតិថិជននៅឯក្រុមហ៊ុនហ៊ុន ម៉ាញក្វាង (Manh Quang)។ រូបថត៖ VNP

ទោះបីឧស្សាហកម្មគាំទ្រទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីគោលនយោបាយបែបនេះប៉ុន្តែតាមពិតឧស្សាហកម្មគាំទ្រ នៅ វៀតណាមនៅតែមានចំណុចខ្សោយជាច្រើនដែលកំណត់ការប្រកួតប្រជែង បើប្រៀបធៀបនឹងសហគ្រាសបរទេស។ ស្ថានភាពទូទៅនៃឧស្សាហកម្មគាំទ្រនៅវៀតណាមគឺថាទំហំនិងសមត្ថភាពនៃសហគ្រាសនៅតែខ្សោយសមត្ថភាពផលិតកម្មជាទាបខ្វះធនធាននិងបច្ចេកវិទ្យាក្នុងបង្កើនផលិតកម្ម ថែមទាំងធនធានមនុស្សមិនទាន់ឆ្លើយតបនឹងតម្រូវការទេ។ ផលិតផលនៃឧស្សាហកម្មគាំទ្រក្នុងស្រុកជាចម្បងគឺគ្រឿងបន្លាស់និងផ្នែកលម្អិតសាមញ្ញដែលប្រើប្រាស់បច្ចេកវិទ្យាមធ្យមនិងទាប ដោយមានតម្លៃតូច នៅក្នុងរចនាសម្ព័ន្ធ តម្លៃផលិតផល។ ជាពិសេសមិនមានឧស្សាហកម្មសំខាន់ណា ដែលដើរតួនាទី នាំមុខគេនោះទេ។

ទំហំនិងការប្រកួតប្រជែងរបស់សហគ្រាសនៅតែខ្សោយមិនគ្រប់គ្រាន់ដើម្បីចូលរួមយ៉ាងជ្រៅនៅក្នុងបណ្តាញផ្គត់ផ្គង់និងផលិតកម្មពិភពលោក។ តំណាងក្រុមហ៊ុនSamsungបាននិយាយថានៅចុងឆ្នាំ ២០១៩ វៀតណាមមានសហគ្រាសចំនួន ៤២ ជាក្រុមហ៊ុនផ្គត់ផ្គង់លំដាប់ថ្នាក់ទី ១ ដែលរំពឹងថានឹងកើនឡើងដល់ ៥០ នៅត្រឹមឆ្នាំ ២០២០។ យ៉ាងណាក៏ដោយគេអាចមើលឃើញថាមានតែសហគ្រាសវៀតណាមចំនួន ៥០ ប៉ុណ្ណោះដែលចូលរួមនៅក្នុងបណ្តាញផ្គត់ផ្គង់លំដាប់ថ្នាក់ទី ១ របស់ក្រុមហ៊ុន Samsungបើប្រៀបធៀបជាមួយសហគ្រាសជាង ១១ ម៉ឺនសហគ្រាសដែលកំពុងប្រតិបត្តិការក្នុងឧស្សាហកម្មគាំទ្រនោះសមត្ថភាពរបស់សហគ្រាសក្នុងវិស័យឧស្សហកម្មគាំទ្ររបស់វៀតណាមនៅមានកម្រិតនៅឡើយ។

សេចក្តីសម្រេចចិត្តមួយបានកំណត់គោលដៅថា រហូតដល់ឆ្នាំ ២០២៥ សហគ្រាសវៀតណាមនឹងអាចផលិតផលិតផលគាំទ្រដែលមានការប្រកួតប្រជែងខ្ពស់ដោយឆ្លើយតបនឹងតម្រូវការ ៤៥ % នៃតម្រូវការផលិតកម្មក្នុងស្រុក។ ឧស្សាហកម្មនេះមានប្រហែល ១១% នៃតម្លៃផលិតកម្មនៃឧស្សាហកម្មទាំងមូលដែលមានសហគ្រាសប្រមាណ ១០០០ សហគ្រាសដែលមានសមត្ថភាពផ្គត់ផ្គង់ដោយផ្ទាល់ដល់សហគ្រាសតម្លើងនិងសាជីវកម្មពហុជាតិនៅវៀតណាម។ សហគ្រាសក្នុងស្រុកមានប្រហែល ៣០% ។

យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម សេចក្តីសម្រេចចិត្តលេខ ១១៥ គឺជាមូលដ្ឋានគ្រឹះសម្រាប់ក្រសួងនិងសាខាដើម្បីសិក្សានិងលើកឡើងគោលនយោបាយជាក់លាក់។ នេះនឹងជាការជំរុញការអភិវឌ្ឍឧស្សាហកម្មគាំទ្រដោយបើកឱកាសធំៗ សម្រាប់វៀតណាមដើម្បីស្វាគមន៍ការវិនិយោគធំ ៗ ក្នុងនិន្នាការផ្លាស់ប្តូរខ្សែសង្វាក់តម្លៃពិភពលោក។ ក្រុមអ្នកជំនាញបានវាយតម្លៃថាគោលនយោបាយរបស់រដ្ឋាភិបាលពិតជាបានបង្កើតលក្ខខណ្ឌអំណោយផលបំផុតដើម្បីជំរុញការអភិវឌ្ឍសហគ្រាសនៅក្នុងឧស្សាហកម្មគាំទ្រ./.

 


top