ព័ត៌មាន

កិច្ចការពារបរិយាកាសរស់នៅ និងសុខភាពប្រជាជនគឺជាគោលដៅជួរមុខ

ទស្សនៈឥតងាករេរបស់វៀតណាមគឺជានិច្ចកាលចាត់ទុកកិច្ចការពារបរិយាកាសរស់នៅ និងសុខភាពរបស់ប្រជាជនគឺជាគោលដៅជួរមុខ ដោយមិនដោះដូរបរិស្ថាន ដើម្បីកំណើនសេដ្ឋកិច្ចនោះឡើយ។
  មណ្ឌល Hung Nghiep Formosa Ha Tinh ។ រូបថតឯកសារ៖ tuoitre.vn  

នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមនៅទីក្រុងហាណូយ ចំពោះព័ត៌មានដែលថា សមាជិកសភាអាមេរិកមួយចំនួនបានផ្ញើលិខិតតវ៉ាទៅកាន់អាជ្ញាធរតៃវ៉ាន់ (ចិន) ដោយចាត់ទុកថា ចំណាត់ការរបស់វៀតណាមក្នុងសំណុំរឿង Formosa នៅតែមិនសមហេតុសមផលឡើយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ ទស្សនៈឥតងាករេរបស់វៀតណាមគឺជានិច្ចកាលចាត់ទុកកិច្ចការពារបរិយាកាសរស់នៅ និងសុខភាពរបស់ប្រជាជនគឺជាគោលដៅជួរមុខ ដោយមិនដោះដូរបរិស្ថាន ដើម្បីកំណើនសេដ្ឋកិច្ចនោះឡើយ។ ចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៦ មក វៀតណាមបានបង្កើតក្រុមប្រឹក្សាឃ្លាំមើល និងរៀបចំការឃ្លាំមើលអន្តរផ្នែក ដើម្បីឃ្លាំមើល និងពិនិត្យជាប្រចាំការអនុវត្តកិច្ចសន្យាអំពីកិច្ចការពារបរិស្ថានរបស់ក្រុមហ៊ុនចំកាត់ដែកថែប Hung Nghiep Formosa Ha Tinh។ ក្រោយរយៈពេល ៦ ឆ្នាំ នៃការអនុវត្តយន្តការឃ្លាំមើលអន្តរផ្នែកមក ការជំនះពុះពារលើផលវិបាកនៃការរំលោភបំពាន និងការអនុវត្តការប្តេជ្ញាចិត្តលើការការពារបរិស្ថានរបស់ក្រុមហ៊ុនចំកាត់ដែកថែប Hung Nghiep Formosa Ha Tinh ត្រូវបានសម្រេចរួចរាល់ ហើយរាល់ការសន្យាអំពីកិច្ចការពារបរិស្ថានត្រូវបានអនុវត្តន៍យ៉ាងពេញលេញផងដែរ៕


top