ព័ត៌មាន

កិច្ចការបក្សនៅក្រៅប្រទេសរួមវិភាគទានទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស

នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ គណៈកម្មា ធិការបក្សនៅក្រៅប្រទេស បានរៀបចំសន្និសីទស្ដីពីកិច្ចការបក្សនៅក្រៅប្រទេសឆ្នាំ២០១៨។

អង្គសន្និសីទបានលើកឡើងទិសដៅ ភារកិច្ចនាពេលខាងមុខចំពោះកិច្ចការបក្ស នៅក្រៅប្រទេស ក្នុងនោះមានការរៀប​ចំ​ឡើងវិញនូវគណៈកម្មាធិការបក្សនៅក្រៅ ប្រទេសនិងគណៈកម្មាធិការបក្សក្រសួងការបរទេស សំដៅលើកកំពស់សមត្ថភាពនៃអង្គការបក្សនានា និងអនុវត្តន៍ឲ្យបានល្អនូវភារកិច្ចនយោបាយក្នុង កិច្ចការបរទេសផងដែរ។

ថ្លែងមតិនៅសន្និសីទ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យគណៈ​កម្មាធិការ​បក្សនៅក្រៅប្រទេស បន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា  លើកកំពស់ប្រសិទ្ធភាពក្នុងកិច្ចការបក្សនៅក្រៅប្រទេស សំដៅឆ្លើយតបនឹងតម្រូវការធ្វើសមាហរណកម្មរបស់ប្រទេសជាតិក្នុងសភាពការណ៍ថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top