ព័ត៌មាន

កាសែតអាល្លឺម៉ង់វាយតំលៃថា សេដ្ឋកិច្ចវៀតណាមរីកចម្រើនក្រោយជំងឺរាតត្បាតកូវីដ ១៩

កាសែត Finanzmarktwelt (ពិភពទីផ្សារហិរញ្ញវត្ថុ) របស់អាល្លឺម៉ង់ ទើប បានចុះផ្សាយអត្ថបទសរសេរមួយដោយសង្កត់ធ្ងន់ថា វៀតណាមបានបើកចំហរទ្វារក្រោយជំងឺរាតត្បាតកូវីដ ១៩ ហើយគ្រប់វិស័យសុទ្ធតែមានសញ្ញាវិជ្ជមាន។
  រូបថត៖ VOV  

យោងតាមអត្ថបទសរសេរបានឲ្យដឹងថាក្នុងខែមិនាកន្លងទៅ តម្លៃប្រាក់នាំចេញនាំចូលរបស់វៀតណាមសម្រេចបានកម្រិតកំណត់ត្រាក្នុងតម្លៃសរុបគឺ ៦៧,៣៧ ពាន់លានដុល្លារអាមេរិក ពោលគឺហួសពីកម្រិតកំណត់ត្រាដែលសម្រេចបានកាលពីខែកក្កដា ឆ្នាំ ២០២១។ អ្នកវិភាគបានវាយតម្លៃថា ឆ្នាំនេះវៀតណាមនឹងសម្រេចបានកំណត់ត្រាថ្មី។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានកំណើនប្រមាណ ៦,៥ % នៅឆ្នាំ ២០២២។

 យោងតាមអត្ថបទកាសែតបានឲ្យដឹងថា ផលិតផលអេឡិចត្រូនិក ជាពិសេសគឺទូរស័ព្ទដៃ គឺជាមូលដ្ឋានសម្រាប់ការរីកចម្រើននៃការនាំចេញរបស់វៀតណាម។ ប្រទេសនេះក៏កំពុងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ ហើយចូលរួមកាន់តែខ្លាំងក្លាទៅ ក្នុងខ្សែសង្វាក់តម្លៃ។ ផ្នែកវាយនភណ្ឌនិងកាត់ដេរក៏កំពុងមាននិន្នាការរីកចម្រើនផងដែរ។

យោងតាមសេដ្ឋកិច្ចវិទូ Tim Lee Lahaphan នៃធនាគារ Standard Chartered បានឱ្យដឹងថា មានសហគ្រាសអន្តរជាតិកាន់តែច្រើនមានផែនការបម្លាស់ទីខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេទៅកាន់វៀតណាម ដែលជាប្រទេសត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិក វាយនភ័ណ្ឌ និងស្បែកជើងនៅក្នុងតំបន់ផងដែរ៕


top