ព័ត៌មាន

កាសែតអាល្លឺម៉ង់កោតសរសើរស្មារតីសន្តិភាពនិងឯករាជ្យក្នុងចលនារំដោះប្រទេសវៀតណាម


 ទាំងរូបភាពធំដែលមានពាក្យស្លោកថា“ អបអរសរទរខួបលើកទី ៤៥ នៃការរំដោះភាគខាងត្បូងនិងឯកភាពប្រទេស” (រូបថត៖ TTXVN)
 

នាថ្ងៃទី២​ ខែឧសភា ឆ្នាំ២០២០ កាសែតអាឡឺម៉ង់ Jungewelt បានចុះផ្សាយអត្ថបទ ក្នុងឱកាស​វៀត​ណាម​ប្រារព្ធ​ខួបលើកទី​ ៤៥ នៃការរំដោះភាគខាងត្បូង និងឯងភាពប្រទេសវៀតនាម ក្នុងនោះមានការ​បង្ហាញ​ច្បាស់​ពី​ស្មារតី​សន្តិភាព និងឯករាជ្យជាតិដែលនាំមកនូវជោគជ័យ នៃចលនារំដោះប្រទេសវៀតណាមផងដែរ។
 
យោងតាមអត្ថបទ​នេះ វៀតណាមបានប្រារព្ធខួបលើកទី ៤៥ នៃការរំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ​ដោយ​ ភាគច្រើន​ផ្អែកទៅលើតាមទំរង់ អនឡាញ ក្នុងបរិបទនៃការរីករាលដាលនៃ ជំងឺ COVID-19។
 
កាសែតនេះ​ក៏បានបញ្ជាក់ថាវៀតណាមបានឆ្លងកាត់ការអភិវឌ្ឍន៍យ៉ាងខ្លាំង ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​នាពេល​ថ្មីៗ​នេះ។​ ដូច្នោះហើយប្រទេសវៀតណាមបានផលិតរថយន្តដោយ ខ្លួនឯងខណៈ​ពេលដែល​យុវជន​វៀត​ណាម​ទទួល​បា​ន​ការបណ្តុះបណ្តាលយ៉ាងល្អនៅក្នុងក្រុមហ៊ុន ដោយឡែកជំនាញខាងអភិវឌ្ឍផ្នែករឹងនិងផ្នែកទន់ សម្រាប់​បច្ចេកវិទ្យាព័ត៌មាន ឬធ្វើការនៅ ក្នុងវិស័យវាយន្តភណ្ឌ និងស្បែកជើង ឬធ្វើឱ្យទូរស័ព្ទចល័ត និងឧបករណ៍​អេឡិច​ត្រូនិច ផ្សេងទៀតផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top