ព័ត៌មាន

កាសែតអង់គ្លេសអះអាងថា ជំងឺរាតត្បាតកូវីដ ១៩ មិនអាចរារាំងខឿនសេដ្ឋកិច្ចវៀតណាមបានឡើយ

សេដ្ឋកិច្ចវៀតណាមមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍ (រូបភាព៖ VNA)


នាពេលថ្មីៗនេះគេហទំព័រ Economist.com បានអះអាងថា ការធ្វើសមាហរណកម្មជាមួយខឿនផលិតកម្មពិភពលោកបានជួយឱ្យខឿនសេដ្ឋកិច្ចវៀតណាមបន្តដំណើរការក្នុងកំឡុងពេលកើតមានជំងឺរាតត្បាត កូវីដ ១៩ ។

អត្ថបទសរសេរបានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះ បើទោះបីជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើងក៏ដោយ ប៉ុន្តែក្នុងឆ្នាំ ២០២១ ល្បឿនកំណើនរបស់វៀតណាមនៅតែត្រូវបានព្យាករណ៍ថានឹងសម្រេចបានអត្រាខ្ពស់ជាង។ ជាក់ស្ដែង យោងតាមការព្យាករណ៍នាពេលថ្មីៗនេះរបស់ធនាគារពិភពលោក (WB) បានឲ្យដឹងថា កំណើននៅឆ្នាំ ២០២១ របស់វៀតណាមសម្រេចបាន ៤,៨%។

យោងតាមអ្នកនិពន្ធអត្ថបទសរសេរបានឲ្យដឹងថា ការបើកចំហជាមួយពាណិជ្ជកម្ម និងការវិនិយោគបានជួយឱ្យវៀតណាមក្លាយទៅជាកត្តាដ៏សំខាន់មួយ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដោយបង្កលក្ខណៈងាយស្រួលសម្រាប់កំណើនយ៉ាងខ្លាំងក្លា និងយូរអង្វែង។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៥ ដែលសម្រេចបានកំណើនយ៉ាងឆាប់រហ័សបំផុតនៅលើពិភពលោក។

The Economist បានអះអាងថា បើទោះបីជាវៀតណាមកំពុងប្រឈាមនឹងជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែនៅតែមានសុទិដ្ឋិនិយមអំពីប្រទេសមួយ ដែលហាក់ដូចជាកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃវដ្តអព្ភូតហេតុសេដ្ឋកិច្ចអាស៊ីបូព៌ាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top