ព័ត៌មាន

កាសែតអង់គ្លេសបកស្រាយពីកត្តាដែលជំរុញវៀតណាមឱ្យក្លាយជា “ចំណុចភ្លឺ” នៃតំបន់អាស៊ី

អត្ថបទនេះបានបញ្ជាក់ថា ឥឡូវនេះ វៀតណាមកំពុងរួចផុត ពីវិបត្ដិនៃជំងឺរាតត្បាតកូវីដ ១៩  ហើយកំពុង “បញ្ចេញពន្លឺ” កាន់តែខ្លាំងជាងពេលណាៗទាំងអស់។
 

ការផលិតគ្រឿងបន្លាស់អេឡិចត្រូនិកនៅក្រុមហ៊ុនចំកាត់ 4P (Hung Yen) ដែលជាគម្រោងមួយមានដើមទុនវិនិយោគច្រើន បច្ចេកវិទ្យាទំនើបសមត្ថភាពក្នុងការចូលរួមយ៉ាងខ្លាំងនៅក្នុងខ្សែសង្វាក់តភ្ជាប់ក្នុងតំបន់និងពិភពលោក (រូបថត៖ TTXVN)


គេហទំព័រ MoneyWeek របស់ចក្រភពអង់គ្លេស នាពេលថ្មីៗនេះ បានចុះផ្សាយអត្ថបទវាយតម្លៃថា វៀតណាមជាទីផ្សារមួយពោរពេញទៅដោយយថាទស្សន៍ក្នុងតំបន់អាស៊ីអស់រយៈពេលវែង។ អត្ថបទនេះបានបញ្ជាក់ថា ឥឡូវនេះ វៀតណាមកំពុងរួចផុតពីវិបត្ដិនៃជំងឺរាតត្បាតកូវីដ ១៩  ហើយកំពុង “បញ្ចេញពន្លឺ” កាន់តែខ្លាំងជាងពេលណាៗទាំងអស់។ វៀតណាមឈរក្នុងបញ្ជីប្រទេសកម្រនឹងដែលកត់ត្រាកំណើនវិជ្ជមាននៅឆ្នាំ ២០២០។

អត្ថបទបង្ហាញពីមូលហេតុដែលជួយវៀតណាមទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍បែបនេះ។ ដំបូងបង្អស់គឺជាសមត្ថភាពក្នុងការឆ្លើយតបយ៉ាងល្អជាមួយនឹងការរីករាលដាលកូវីដ ១៩។ ការដែលរដ្ឋាភិបាល អនុវត្ត ន៍សកម្មភាពយ៉ាងម៉ឺងម៉ាត់និងឆាប់រហ័ស ដោយមានការស្រុះចិត្តគំនិតពីប្រជាជនគឺជាកត្តាបង្កើតជោគជ័យ ក្នុងកំឡុងពេលកន្លងមកនេះ។ ហើយនេះគឺជាគ្រឹះរឹងមាំសម្រាប់ក្រុមសេដ្ឋកិច្ចធំៗ ជឿទុកចិត្តលើបរិយាកាសវិនិយោគនៅវៀតណាម។

លើសពីនេះទៀត ត្រូវនិយាយដល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំរុញការនាំចេញនិងការវិនិ យោគលើហេដ្ឋារចនាសម្ព័ន្ធ។ សមត្ថភាពក្នុងការទប់ស្កាត់ជំងឺរាតត្បាតនិងកិច្ចខិតខំរក្សាការបើកចំហរសេដ្ឋកិច្ច គឺជាហេតុផលមួយក្នុងចំណោមហេតុផលសំខាន់ៗ សម្រាប់ដំណើរការល្អរបស់វៀតណាមនៅឆ្នាំ ២០២០។ យោងតាមអត្ថបទនេះ វៀតណាមកំពុងស្ថិតនៅក្នុងសម័យកាលប្រជាជនមាសកម្លាំងពលកម្មមានច្រើន មានជំនាញ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងមានបទពិសោធន៍។ ហើយអត្ថបទមានសុទិដ្ឋិនិយមអំពីលទ្ធភាពដែលថា វៀតណាមនឹងរីកចម្រើនជាលំដាប់ ក្នុងរយៈពេលវែងនិងក្លាយជាទីផ្សារមួយដែលមានជោគជ័យបំផុតនៅអាស៊ី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


 

top