ព័ត៌មាន

កាសែតអង់គ្លេសចុះផ្សាយអំពីការស្ដារឡើងវិញដោយអព្ភូតហេតុរបស់អ្នកជំងឺ Covid-19 ទី៩១ នៅវៀតណាម


 អ្នកជំងឺ Covid-19 ទី៩១ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Cho Ray។
 

តាមនោះ អ្នកជំងឺ Covid-19 រូបនេះជាករណីធ្ងន់ធ្ងរបំផុតនៅវៀតណាម ដោយ​សារមាន​ពេលខ្លះៗ​ដែល​សួត​របស់​លោក​ត្រឹមតែធ្វើ​សកម្មភាពបាន​១០% ប៉ុណ្ណោះ។
 
កាសែត Dai​ly Mail (អង់គ្លេស) នាពេលថ្មីៗនេះបានចុះផ្សាយព័ត៌មានស្ដីពីអ្នកជំងឺ Covid-19 ទី៩១នៅ វៀតណាម​ ដែលជាអ្នកបើកបរយន្តហោះជនជាតិអង់គ្លេសម្នាក់ បានស្ដារឡើងវិញ​ដោយ​អព្ភូត​ហេតុ​ក្រោយ​រយៈពេល​ច្រើន ថ្ងៃស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរដោ​យសា​រជំងឺរាតត្បាតនេះ។ តាមនោះ អ្នក​ជំងឺ Covi​d-19 រូបនេះ​ជាករណី​ធ្ងន់ធ្ងរបំផុតនៅវៀតណាម ដោ​យសារមាន​ពេលខ្លះៗ​ដែល​សួត​របស់​លោក​ត្រឹម​តែធ្វើ​សកម្មភាព​បា​ន​១០% ប៉ុណ្ណោះ។ ប៉ុន្តែ អាស្រ័យ​ដោយមាន​វិធីព្យាបាល​ប្រកប​ដោយប្រសិទ្ធភាព​និងការព្យាបាល​អស់ពីចិត្ត​ពីថ្លើម​របស់​បណ្ដាវេជ្ជបណ្ឌិតវៀតណាម ឥឡូវនេះអ្ន​កជំងឺអាចដឹងខ្លួន ​ស្ងើច ហើយ​និយាយ​ជាមួយ​វេជ្ជបណ្ឌិត​នៅមន្ទីរ​ពេទ្យ​ Cho Ray ទីក្រុងហូជីមិញ។ អ្នកជំងឺក៏បានបញ្ចប់ការប្រើប្រាស់ឧបករណ៍ ECMO ក្រោយរយៈពេល​ជាង៥០​ថ្ងៃ ដកដង្ហើមតាមឧបករណ៍នេះ​ផង​ដែរ។
 
ពាក់ព័ន្ធដល់អ្នក​ជំងឺរូបនេះ លោកអគ្គកុងស៊ុលអង់គ្លេស Ian Gibbons នាពេលថ្មីៗនេះបាន​ផ្ញើរ​សំបុត្រ​ដោយ​ថ្លែង​អំណរ​គុណជូនចំពោះមន្ទីរពេទ្យ Cho Ray និងមន្ទីរពេទ្យជំងឺត្រូ​ពិកមជ្ឈឹមវៀតណាម ដែល​បានខិតខំប្រឹង​ប្រែងអស់​ពីកម្លាំង​កាយចិត្ត​ដើម្បីសង្គ្រោះ​ជីវិតស​របស់​អ្នកបើក​បរយន្ត​ហោះជន​ជាតិ​អង់គ្លេស ដូចដែល​បាន​បញ្ជាក់​ពោល​ខាងលើ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top