ពិធីបុណ្យមួយបានរៀបចំនៅកណ្តាលទីក្រុង Buon Ma Thuat។ (រូបថត៖ VNP)
អត្ថបទមួយនៅលើគេហទំព័រ Vientianetimes ឬ Laophattananews របស់ឡាវនាពេលថ្មីៗនេះបានកោតសរសើរលទ្ធផលវិជ្ជមាន នៃវិស័យទេសចរណ៍នៅវៀតណាមជាមួយនឹងគោលដៅក្លាយជាទីមកដល់ទេសចរណ៍ដ៏ទាក់ទាញនាំមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ដោយមានចំណងជើងថា “វៀតណាមដាក់ចេញគោលដៅក្លាយទៅជាគោលដៅទេសចរណ៍ឈានមុខគេនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០៣០” អត្ថបទនេះបានកំណត់អំពីយុទ្ធសាស្ត្រផ្សព្វផ្សាយទេសចរណ៍ ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ វៀតណាមចេញផ្សាយនាពេលថ្មីៗនេះ នឹងជួយកំណត់វៀតណាមជាគោលដៅទេសចរណ៍ទាក់ទាញនាំមុខគេនៅអាស៊ីអាគ្នេយ៍។ សកម្មភាពផ្សព្វផ្សាយទីផ្សារទេសចរណ៍របស់វៀតណាមនៅលើគេហទំព័រ និងបណ្តាញសង្គមបាននាំមកនូវប្រសិទ្ធភាពខ្ពស់ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវឋានៈរបស់វៀតណាមលើតារាងចំណាត់ថ្នាក់របស់វៀតណាមទាក់ទងនឹងទីផ្សារ ថាមពល លទ្ធភាពអភិវឌ្ឍន៍ទេសចរណ៍។
ចំណែកឯកាសែត Laophattananews (ឡាវអភិវឌ្ឍន៍) មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រាក់ចំណូលពីទេសចរណ៍របស់វៀតណាមក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះឈានដល់ ៣,៦ ពាន់លានដុល្លារ ដោយបានស្វាគមន៍ភ្ញៀវអន្តរជាតិជាង ១,៨ លាននាក់។ ទោះបីជាចំនួនភ្ញៀវអន្តរជាតិមកវៀតណាមមិនស្មើនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ - ជាឆ្នាំដែលមិនទាន់មានកូវីដ ១៩ ប៉ុន្តែលទ្ធផលដែលទទួលបានបង្ហាញពីរូបភាពវិជ្ជមានពីការស្តារឡើងវិញ វិស័យទេសចរណ៍វៀតណាម។ សារព័ត៌មាន Laophattananews បានបញ្ជាក់ថា វៀតណាមនឹងសម្រេចបានគោលដៅដែលបានកំណត់ ក្នុងការទទួលភ្ញៀវអន្តរជាតិចំនួន ៨លាននាក់នៅឆ្នាំ២០២៣៕