ព័ត៌មាន

កាសែតឡាវលើកសរសើរ ៩៣ និទាឃរដូវរបស់បក្សកុម្មុយនិស្តវៀតណាម

កាសែត Pasaxon (ប្រជាជន) ទីភ្នាក់ងារបញ្ចេញមតិរបស់បក្សប្រជាជនបដិវត្តន៍ឡាវ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "និទាឃរដូវមានបក្សដឹកនាំ" ។
កម្មវិធីសិល្បៈ អបអរសាទរខួបលើកទី ៩៣ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម។ ( រូបថត៖ Hoang Hieu/TTXVN)

អត្ថបទនេះបានលើកច្បាស់ថា៖ ឆ្លងកាត់និទាឃរដូវចំនួន៩៤លើក (៣ កុម្ភៈ ១៩៣០-៣ កុម្ភៈ ២០២៣) បក្សកុម្មុយនិស្តវៀតណាមបានកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ នាំមកនូវជីវភាពរស់នៅប្រកបដោយសុខដុមរមនា និងសុភមង្គលដល់ប្រជាជនគ្រប់រូប។ ក្នុងអំឡុងពេល៩៣ឆ្នាំ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមនោះ វៀតណាមពីប្រទេសក្រីក្រហួសសម័យ ពីប្រទេសអាណានិគមមួយ បានក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ មានកម្រិតប្រាក់ចំណូលមធ្យម តួនាទី ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិកាន់តែត្រូវបានលើកកម្ពស់នៅលើឆាកអន្តរជាតិ។ អត្ថបទនេះ បានដកស្រង់ប្រសាសន៍របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ដោយសង្កត់ធ្ងន់ថា៖ ក្នុងសម័យផ្លាស់ប្តូរថ្មី បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រជាជនជំនះពុះពារលើរាល់ការលំបាក សាកល្បង និងទទួលបានសមិទ្ធិផលដ៏ធំធេង មានអត្ថន័យជាប្រវត្តិសាស្ត្រ។ វៀតណាមមិនធ្លាប់មានបុព្វហេតុ ,សក្តានុពល ឋានៈ និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះឡើយ៕


top